សូត្រ ប៊ុនធីជួបអារ៉ាំ ប៊យជាលើកដំបូង
ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២០តុលាអ្នកប្រដាល់កម្ពុជា
សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃអារ៉ាំ ប៊យ(Aram Boy)ជាលើកដំបូង។
តាមពិតអ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរជាញឹកញាប់ណាស់តែសម្រាប់ជាមួយប៊ុនធីនេះជាជំនួបលើកដំបូងហើយ ។ប៊ុនធីមិនមែនវ៉ៃក្នុងប្រភេទទម្ងន់៦០គីឡូក្រាុមដូចមុនឡើយតែគេវ៉ៃក្នុងប្រភេទ
ទម្ងន់៦៣,៥០គីឡូក្រាមដែលជាទម្ងន់របស់គេតែម្ដង ។
អារ៉ាំ ប៊យគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់គេជាអ្នកប្រដាល់ដែលមានកំពស់ល្អដូចបុនធី
ដែរកន្លងមកមានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលសន្លប់ដោយសារជង្គង់ និងកែងរបស់អារ៉ាំ ប៊យ ។ចំពោះ
ប៊ុនធីវិញគេក៏ជាអ្នកប្រដាល់ដែលមានស្នៀតជង្គង់ និងកែងរហ័សដែរ ។កន្លងមកមានអ្នកប្រដាល់ថសក៏មិនតិច
នាក់ដែរដែលត្រូវសន្លប់ដោយសារកែង និង ជង្គង់អ្នកប្រដាល់កម្ពុជារូបនេះ ។
សម្រាប់ជំនួបមួយនេះទោះបីអារ៉ាំ ប៊យជាខ្លាឆ្លងដែនដែលមិនស្រួលបង្ក្រាបក៏ពិតមែនតែបើយកឈ្នះ
សូត្រ ប៊ុនធីបានក៏វេទនា និង ទក់សាច់ដែរ ។
សូមបញ្ជាក់ថាសូត្រ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១១២ដង ឈ្នះ៨៦ដង ចាញ់២២ដង និង ស្មើពិន្ទុ៤ដង។
ចំពោះអារ៉ាំ ប៊យវិញគេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦៧ដង ចាញ់២៣ដង ស្មើពិន្ទុ២ដង ។នរណាដែលត្រូវ
ចៅក្រមសម្រេចប្រគល់ជ័យជំនះឲ្យ ?
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះផន សុខវិបុលក្លិបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រ
ដាល់ខាំ កូនខ្លារបស់ក្លិបរ៉ាហាប់ស្វាយប៉ាកក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះជាអ្នកប្រដាល់ថ្មីដែលមិនសូវមាននរណាស្គាល់ឡើយ ។តែបើតាមការអះអាង
ពីមន្ត្រីផ្គូរផ្គងនោះថាពួកគេថ្មីមែនតែវ៉ៃល្អមិនចាញ់អ្នកប្រដាល់ជើងចាស់ឡើយ ។នរណាឈ្នះក្នុងការប្រកួតនេះ?
ថា សារុនក្លិបពុទ្ធសេរីវង្ស ជួបប្រកួតជាមួយអ្នកប្រដាល់ស្បែកមុខស្វិតជ័យ ស៊ីណេតក្លិបឃ្លាំងមឿងកី
ឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នាមិនដឹងថានរណាមាន
សមត្ថភាពជាងនរណាឡើយ ។
ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់មុត ខ្លឹមខ្មៅក្លិបម្កុដរាជសីហ៍ដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នាមិនដឹងថានរណាឈ្នះនោះទេ។សេក
គឹមសាន្ដក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ឡុង សំណាងក្លិបពន្លឺវិបុលពោធិ៍សែនជ័យ
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕