ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងដុតកម្ទេចចំណីអាហារខូចគុណភាព និងមានសារធាតុគីមី ជាង១០០តោន នៅខេត្តកំពង់ស្ពឺ តាមដីកាបង្គាត់របស់តុលាការ

224

ភ្នំពេញ៖ ពិធីដុតកម្ទេចចំណីអាហារ ខូចគុណភាព-ខុសច្បាប់ ដោយមានសារធាតុគីមី ជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីថ្ងៃទី១២ ខែមិថុនា បានបញ្ជាក់ថា ចំណីអាហារខូចគុណភាព-ខុសច្បាប់ដោយមានសារធាតុគីមីទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្រ្កាប និងរឹបអូសពីជនល្មើស ដែលចរាចរ ស្តុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមក។ ពិធីនេះ ក៏នឹងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងវិស័យឯកជនផងដែរ។

តាមសេចក្តីប្រកាស ការកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ ដែលមានសារធាតុគីមីប៉ះពាល់ ដល់សុខភាព ទាំង ត្រូវបានអនុវត្តតាមការបង្គាប់ របស់តុលាការ ឲ្យធ្វើការកម្ទេចចោល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

 

អត្ថបទដែលជាប់ទាក់ទង