ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ស្លាប់ ដោយឧបករណ៍​ឆក់​ត្រី​​

64

​កណ្តាល​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ក្នុងទឹក​ បន្ទាប់​ពី​ទៅ​ឆ​ក់​​ត្រី​​មិ​ន​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​​ឆ​ក់​ខ្លួ​នឯង​ស្លាប់​ កា​លពី​ថ្ងៃ​ទី​២២​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​​​ ចំណុច​ព្រែក​មុខកំពូល​​​ នៅ​ភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពារ​​​ ស្រុក​មុខកំពូល​​ ខេត្តកណ្តាល​។​​​

​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជន​រង​គ្រោះ​ ឈ្មោះ​ សាង​ សេង​ហុង​​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ ឃុំ​ស្វាយ​អំពារ​​​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មុខរបរ​ កសិករ​​។​ វត្ថុ​តាង​ចាប់​យក​ ៖​ ដង​​ឆក់​​ត្រី​​ចំនួន​២​ អា​គុយ​៤០​អំពែ​​ចំនួន​១​គ្រឿង​​ កន្ត្រក់​ជ័រ​ ចំនួន​១​ ។​

​នគរបាលបានបញ្ជាក់ពី​សភាព​រឿងហេតុ​ថា ៖​ នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​វេលា​ម៉ោង​១៧​​ ជន​រង​គ្រោះ​បាន​​​ចេញពីផ្ទះ​ តែ​ម្នាក់ឯង​ គោ​លបំណ​ង​ទៅ​​ឆក់​​ត្រី​​នៅ​ចំណុច​ កើតហេតុ​ ដោយមានឧបករណ៍​ជាប់​ខ្លួន​ រួមមាន អា​គុយ​ចំនួន​១​គ្រឿង ​៤០​អំពែ​ ​ អាំងវ័រទ័​រ​ចំនួន​១​ ដង​ឆក់​​ត្រី​​ចំនួន​​២​និង​កន្ត្រក​ដាក់​ត្រី​ចំនួន​១​​ មធ្យោបា​យ​​ដោយ​ម៉ូតូ​ចំនួន​១​​​គ្រឿង​​។​ លុះ​មក​ដល់​​ម៉ោ​ង​១៨​​ ប្រពន្ធ​ជន​រង​គ្រោះ​បា​ត់​​​ប្តី​យូរពេក​ និង​មាន​ប្រផ្នូល​មិនល្អ​ ​ក៏​​ទៅ​តាម​រក​​​ប្តី​ឃើញ ​អាំងវ័រ​ទ័​រ​ឆក់​ត្រី​នៅ​​មា​ត់ច្រាំង​​ព្រែក​​មុខ​កំពូល​ ដោយ​មានការ​សង្ស័​យ​​ប្រ​ពន្ធ​ជន​រង​គ្រោះ​​បា​ន​ចុះ​ទឹក​រាវរ​ក​​ប្តី​​បាន​​ប្រទះ​ឃើញ​សព​ប្តី​​​នៅ​ក្នុង​​ទឹក ​ហើយ​ក៏​ឆោ​​ឡោ ​ស្រែកហៅ​បងប្អូន​ឲ្យ​មក​​ជួ​យ​ស្រ​ង់​​យក​​ជ​ន​រង​គ្រោះ​មក​ផ្ទះ​ ។​​​ ដោយ​មិន​អស់ចិត្ត​​​ បងប្អូន​ក៏​ដឹក​យ​ក​​​​សព​ជ​ន​​រង​គ្រោះ​​ តាម​រថយន្ត​ទៅ​មន្ទីរពេទ្យ​​ប​ង្អែក​រ​កា​​កោង​ហើយ​គ្រូពេ​ទ្យ​​ប្រា​ប់​ថា​ ជន​រង​គ្រោះ​បាន​​ស្លា​ប់​​ទៅ​​ហើយ​ បន្ទាប់​មក​ក៏​ដឹក​​ស​ព​ម​ក​​ផ្ទះ​​វិញ​។​

​ក្រោយ​ពី​ទទួល​ដំ​ណឹ​ង​​រួច​មក ​នៅ​វេលា​ម៉ោង​២០​​ មន្ត្រី​​ជំ​នាញ​និង​កម្លាំង​នគរបាលប៉ុស្តិ៍​​​ រួម​ទាំង​អា​ជ្ញា​ធរ​​មូលដ្ឋា​ន​បាន​ចុះ​ដល់​​​កន្លែង​​កើត​ហេតុ​ ពិនិត្យ​សាកសព​នៅផ្ទះ​​​ជន​​រ​ង​គ្រោះ​ ឃើញ​ថា​​ ជន​រង​គ្រោះ​ពុំ​មាន​​ស្លា​កស្នាម​​អ្វី​​ផ្សេ​ង​ទៀត​ឡើ​យ​​។​

​ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច​​មក​ និង​ផ្អែក​តាម​ចម្លើយ​​​រប​ស់​​ប្រពន្ធ​ជន​​រ​ង​​គ្រោះ​ និង​ការ​ពិនិត្យ​សាកស​ព​​ជា​ក់​ស្ដែង​របស់​ផ្នែក​​​ជំ​នាញ​ បច្ចេកទេស​ ​វិ​ទ្យាសាស្ត្រ​ស្រុ​ក​​ ពិនិត្យ​ឃើ​ញ​​​ថា​​ ជន​រង​​គ្រោះ​​​ស្លាប់​​ដោយ​​សារ​ ឆក់​ត្រី​ (​ឆ្លង​​ច​រន្ត​ភ្លើង​ដោយ​ឧ​ប​ករ​ណ៍​​ឆក់​ត្រី​)​ ឆ្លង​ចរន្ត​​​ភ្លើង​​ស្លាប់​ដោយ​ខ្លួ​ន​ឯ​ង​ ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង