ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអ្នកស្រាវជ្រាវនិយាយថា មានពេជ្ររាប់លានតោន កប់ក្រោមដីជម្រៅ ២៤០ គីឡូម៉ែត្រ មិនមាននរណាជីកដល់

154

បរទេស៖ វត្ថុមានតម្លៃជាច្រើនត្រូវបានគេស្រាវជ្រាវរកឃើញថា បានកប់នៅក្នុងដី ដែលមានជម្រៅ រហូតដល់២៤០គីឡូម៉ែត្រដែលមិនមាននរណាជីកដល់។ បើទោះបិវិទ្យាសាស្ត្របច្ចុប្បន្នមានការរីកចំរើនជឿនលឿននឹកស្មានមិនដល់ក្តី។
   ក្រុមអ្នកស្រាវជ្រាវអាមេរិកនៅវិទ្យាស្ថានបច្ចេកវិជ្ជាម៉ាសាឈូសេតបានរាយការណ៍នៅសប្តាហ៍នេះថា ត្បូងពេជ្រជាង ១ លានលានតោនគឺកប់នៅក្នុងដី។

ប៉ុន្តែកុំសង្ឃឹមថាយកពេជ្រទាំងនោះបានស្រួលៗ។ រ៉ែមានតម្លៃទាំងនេះមានទីតាំងនៅជម្រៅមិនអាចជីកដល់ គឺ ១៤៥ ទៅ ២៤០ គីឡូម៉ែត្រក្រោមផ្ទៃផែនដីរបស់យើង។

អ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវផែនដី បរិយាកាស និង វិទ្យាសាស្ត្រភពនៅវិទ្យាស្ថាន MIT លោក Ulrich Faul  បាននិយាយថា “យើងមិនអាចទៅដល់ត្បូងពេជ្រទាំងអស់នោះបានទេ ប៉ុន្តែនៅមានពេជ្រច្រើនសម្បើមណាស់ ដែលយើងមិនធ្លាប់ដឹងពីមុន។ នេះបង្ហាញថា គ្រាប់ពេជ្រមិនមែនជារ៉ែកម្រនោះទេ ប៉ុន្តែផ្អែកលើបរិមាណដ៏ច្រើននេះ ត្បូងពេជ្រគ្រាន់តែជារបស់ធម្មតាប៉ុណ្ណោះ”៕

 

 

អត្ថបទដែលជាប់ទាក់ទង