ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនល្មើសថាលួចសំភារៈរបស់ជនរងគ្រោះប្រាកដមែន ព្រោះគ្មានលុយទិញថ្នាំញៀន

66

ក្រុងតាខ្មៅករណីអំពើលួច(ខ្សែជើង) នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃ១៦ខែធ្នូឆ្នាំ២០១៩វេលា

ម៉ោង០១និង៣០នាទីយប់នៅចំណុចផ្សារតាខ្មៅចាស់ភូមិតាខ្មៅសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្តាល

ជនរងគ្រោះនាក់ឈ្មោះគ្រីតុលាភេទប្រុសអាយុ៣៩ឆ្នាំមុខរបរលក់ដូរមានទីលំនៅភូមិសង្កាត់កើតហេតុ

ជនសង្ស័យ០១នាក់៖ឈ្មោះលុចឈីតហៅណាវីភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបររើសអេតចាយមានទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)

សំភារៈបាត់បង់(យកបានវិញ) ខ្សែកជើងធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន៥៦ខ្សែ(របស់ជនរងគ្រោះ)

វត្ថុតាងចាប់យក៖  ខ្សែជើងធ្វើអំពីលោហៈធាតុពណ៌លឿងចំនួន៥៦ខ្សែ(របស់ជនរងគ្រោះ) ម្សៅក្រាមពណ៌ថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច(របស់ជនសង្ស័យ)

សភាពនៃរឿងហេតុ៖

មុនពេលកើតហេតុជនរងគ្រោះបានរៀបចំទុកដាក់គ្រឿងអលង្កាចេញពីទូរដាក់

តាំងយកមកដាក់ចូលថង់ដើម្បីយកទៅទុកនៅផ្ទះវិញដោយទុកនៅលើកៅអីសិនតែក៏ភ្លេចយកទៅលុះមកដល់វេលាកើតហេតុខាងលើក៏ស្រាប់តែជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចយកទៅបាត់ក្រោយកើតហេតុជនរងគ្រោះបានដើររកឃើញជនសង្ស័យខាងលើហើយចាប់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្តង

តាមចម្លើយសារភាពរបស់ជនសង្ស័យ

បានប្រាប់ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចសំភារៈរបស់ជនរងគ្រោះខាងលើប្រាកដមែន  ចំណែកថ្នាំញៀនវិញខ្លួនបានទិញពីឈ្មោះសេះភេទប្រុសអាយុ៤០ឆ្នាំនៅម្តុំភូមិព្រែកតាពៅ១ដើម្បីទុកជក់

អត្ថបទដែលជាប់ទាក់ទង