អភិបាលរងខណ្ឌដង្កោជាស្ត្រីត្រូវបាន ប្រកាសតែងតាំងអភិបាលខណ្ឌជាមួយនិងការប្រកាសតែងតាំងអភិបាលរងមួយរូបដែរ
ភ្នំពេញ៖អភិបាលរងខណ្ឌដង្កោដែលជាស្ត្រីមួយរូបត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌជំនួសលោកនុតពុធដារ៉ាជាមួយនិងការប្រកាសតែងតាំងអភិបាលរងមួយរូបផងដែរ។ដែលនេះជាលើទី១មួយដែលស្ត្រីត្រូវបានប្រកាសអោយកាន់តំណែងជាអភិបាលខណ្ឌក្នុងចំណោមខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រកាសនេះបាននិងកំពុងធ្វើឡើងនារសៀលថ្ងៃទី១៦ធ្នូ២០១៩នេះនៅសាលាខណ្ឌដង្កោក្រោមវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ។
ពិធីនេះត្រូវបានតែងតាំងលោកស្រីគឹមញឹបឋានន្តរស័ក្តិវរមន្រ្តីថ្នាក់លេខ១ដែលមុននេះជាអភិបាលរងខណ្ឌដង្កោមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោរាជធាភ្នំពេញជំនួសលោកនុតពុធដារ៉ាអភិបាលខណ្ឌដង្កោនិងតែងតាំងលោកពុយច័ន្ទឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោរាជធានីភ្នំពេញ៕