ម្ចាស់មេដាយមាសស៊ីហ្គេមទទួលរង្វាន់ពីណាហ្គាវើល
ភ្នំពេញ៖នាព្រលប់ថ្ងៃទី១៦ធ្នូណាហ្គាវើលបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកកម្ពុជាដែលបានកីឡា
ករ កីឡាការិនីកម្ពុជាដែលដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើទី៣០នៅប្រទេសហ្វីលីនដែលទើបតែ
បញ្ចប់ទៅថ្មីៗនេះ ។
លោកថោង ខុនប្រមុខអូឡាំពិកកម្ពុជានិងលោកPern Chanនាយកគ្រប់គ្រងណាហ្គាវើលបានចូលរួមក្នុងពិធីប្រគល់
ប្រាក់រង្វាន់នេះ ។ប្រាក់រង្វាន់លើកទឹកចិត្តនេះណាហ្គាវើលប្រគល់ជូនតែអ្នកដែលដណ្ដើមបានមេដាយមាសប៉ុណ្ណោះ ។ស៊ី
ហ្គេមលើកទី៣០នេះកម្ពុជាបញ្ជូនកីឡាចំនួន៣១ប្រភេទទៅចូលរួមប្រកួត ។
កម្ពុជាបានរក្សាតំណែងនៅចំណាត់ថ្នាក់លេខ៨ក្នុចំណោមប្រទេសក្នុងតំបន់ចំនួន១១ដែលចូលរួមប្រកួតដោយ
ដណ្ដើមបានមេដាយសរុបចំនួន៤៦គ្រឿងដែលក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់ចំនួន៦គ្រឿង និងមេដាយ
សំរិទ្ធចំនួន៣៦គ្រឿង ។
កីឡាការិនីតេក្វាន់ដូWT(World Taekwondo)ស៊ន សៀវម៉ីដែលប្រកួតក្នុងប្រភេទទម្ងន់៧៣គីឡូក្រាមនោះបានមេ
ដាយមាសមួយគ្រឿង កីឡាការិនីចេសា ខាន់ដែលប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាមនោះបានមេដាយមាស១គ្រឿងកីឡា
ករArnis(ល្បុក្កតោ)យ៉ុង ម៉េងលីបានមេដាយមាស១គ្រឿង និងកីឡាការិនីប៉េតង់ដែលលេងវិញ្ញាសា៣នាក់ទល់៣នាក់ដែល
មានកីឡាការិនីសស្រ៊ាង សុរ៉ាឃីម ឃួន យ៉ារី និង អ៊ុន ស្រីយ៉ានោះបានមេដាយមាស១គ្រឿង ។
សម្រាប់ប្រភេទកីឡាឯកត្តជននោះបានទទួលរង្វាន់ម្នាក់ៗចំនួន៦០០០ដុល្លារ រីឯកីឡាជាក្រុមក្នុងមួយក្រុមបាន
ទទួល១០.០០០ដុល្លារ ។ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួល៤.០០០ដុល្លារ ៕