ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារ សមាគមន៍ សអក ខណ្ឌទួលគោក ប្រគល់ថវិការមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារចំនួន០៣ នៅសង្កាត់បឹងកក់ទី២

127
ភ្នំពេញ៖ ក្រុមការងារ សមាគមន៍ សអក ខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បាននាំយកថវិការមរណៈសង្គ្រោះ ដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារចំនួន០៣ នៅសង្កាត់បឹងកក់ទី២ ។
   ពិធីនេះបានធ្វើឡើងនៅផ្ទះលេខ០១ផ្លូវ៣២៥ក្រុម២២ភូមិ៥សង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក វ៉ាន់ សារ៉េត   ចៅសង្កាត់បឹងកក់ទី២ លោក លៀកចាន់រាបសា អធិការរងនគរបាលខណ្ឌទួលគោក លោក ខាត់ ខុនទិត្យ មេប៉ុស្តិ៍បឹងកក់ទី២ លោក គិន អុិត  ប្រធានយោធាខណ្ឌទួលគោក និងលោក វ៉ាន ថា ប្រធានអតីតយុទ្ធជនខណ្ឌទួលគោក។
   ក្រុមគ្រួសារចំនួន០៣ ដែលក្រុមការងារ សមាគមន៍ សអក ខណ្ឌទួលគោកបានចុះមកប្រគល់ថវិការមរណៈសង្គ្រោះប្រគល់ជូននេះរួមមាន ១ លោកគង់សេន  (និវត្តន/ប)។ ២ អ្នកស្រី ហុឹមនុត  (និវត្តយោធា) ។ ៣ លោកអុឹមទីប៉ូ (និវត្តន/ប) ។ ដោយក្នុងមួយគ្រួសារទទួលបានថវិការចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ៕
អត្ថបទដែលជាប់ទាក់ទង