ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវលេខ១១០ក្នុងឃុំឈើទាលស្រុកគៀនស្វាយ ដល់ពេលភ្លៀងរអិលដូចខ្លាញ់នពេលរាំងដីហុយងងិតមេឃ

161

ខេត្តកណ្ដាលៈនៅពេលមេឃភ្លៀងធ្លាក់ជោកជាំរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ កំណាត់ផ្លូវលេខ១១០ ស្ថិតនៅក្នុងមូលដ្ឋានឃុំឈើទាលស្រុកគៀនស្វាយ ខេត្តកណ្ដាល ដោយបែកភក់វ៉ល់ៗពេញផ្លូវបង្កការលំបាក ក្នុងការធ្វើជាខ្លាំង នាសព្វថ្ងៃនេះ។ នេះបើយោងតាមការនិយាយរៀបរាប់ ពីសំណាក់ប្រជាជននៅឃុំឈើទាល និយាយប្រាប់ ជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី១៩និងថ្ងៃទី២១ខែកក្កដា ឆ្នាំ២០១៨នេះ។

ប្រជាជនរស់នៅតំបន់នោះ បានអោយដឹងថា កំណាត់ផ្លូវលេខ១១០ នៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាលនេះគឺប្រឈមការលំបាកធ្វើដំណើរខ្លាំងណាស់ ពោលគឺពេលភ្លៀងធ្លាក់មកផ្លូវរអិលដូចខ្លាញ់ ហើយពេលមេឃរាំងផ្លូវស្ងួតដីហុយសំពោងងងិតមេឃ ស្របពេលនេះគេកំពុងចុះឈូសឆាយស្ថាបនាផ្លូវនេះ។ ដូចនេះប្រជាជនសំណូមពរដល់អាជ្ញាធរស្រុកគៀនស្វាយ អោយជំរុញដល់អ្នកម៉ៅការស្ថាបនាផ្លូវលេខ១១០នេះ អោយពន្លឿនក្នុងការស្ថាបនាផ្លូវនេះ ព្រោះអីសព្វថ្ងៃនេះជួបការលំបាកខ្លាំងណាស់ ក្នុងការធ្វើដំណើរដូចរៀបរាប់ខាងលើនេះអ៊ីចឹង។
ប្រជាជននិយាយត្អូញត្អែទៀតថា ផ្លូវលេខ១១០នេះហិនហោចដោយសារ ពួកឈ្មួញរកស៊ីដឹកជញ្ជូនអាចម៍ដីតាមឡានបើកបរលឿនៗ ដូចព្យុះគ្មានប្រណីសោះឡើយ បង្កការលំបាកដល់អ្នកដំណើរតាមម៉ូតូ នឹងប្រជាជនរស់នៅអមសងខាងផ្លូវ១១០នេះ ដោយផលប៉ះពាល់បរិស្ថាន ដីហុយសំពោងពេញៗផ្លូវហុយចូលផ្ទះពិបាក ក្នុងការស់នៅជាខ្លាំង។ ដូចនេះស្នើដល់ក្រសួងពាក់ព័ន្ធការងារនេះ និងលោកអភិបាលខេត្តកណ្ដាល មេត្តាជួយចុះពិនិត្យមើលផង បើពឹងអាជ្ញាធរស្រុកគៀនស្វាយ ដូចពឹងផ្កាយលើមេឃអ៊ីចឹងក្នុងរឿងនេះ មិនគិតគូរពិការលំបាកប្រជាជននោះទេ។
អ្នកស្រុកបានលើកឡើងពីសារសំខាន់ នៃការប្រើប្រាស់ផ្លូវលេខ១១០នេះថា គឺជាផ្លូវដែលតភ្ជាប់ពីផ្លូវលេខ៣៦៩ ចេញចូលមកកាន់ទីក្រុងភ្នំពេញ ក្នុងការដឹកជញ្ជូនកសិផលពីស្រុកកំណើត មកកាន់ទីក្រុងភ្នំពេញ មកកាន់ទីផ្សារនានា នៅភ្នំពេញហើយក៏ជាផ្លូវសម្រាប់បងប្អូនកម្មក កម្មការិនី ធ្វើដំណើរមកបម្រើការងារនៅតាម រោងចក្រកាត់ដេរនា សព្វថ្ងៃនេះដូចឃើញនៅក្នុងរូបភាពនេះស្រាប់៕

អត្ថបទដែលជាប់ទាក់ទង