ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

U16កម្ពុជា ចាញ់ម៉ាឡេស៊ី០ ទល់ ៤ មុនចេញទៅឥណ្ឌូនេស៊ី

153


ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ១៦កម្ពុជាបានបរាជ័យក្រោមថ្វីជើងក្រុម
ម្ចាស់ផ្ទះ U16ម៉ាឡេស៊ី ដោយលទ្ធផល ០ទល់៤នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីល្ងាចថ្ងៃទី២០កក្កដាមុនចេញបន្ដទៅប្រកួតពានរង្វាន់ AFF U16 Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្ដើមនាថ្ងៃទី២៩ ខែកក្កដាខាងមុខ ។
ការប្រកួតជាមិត្តភាព កម្ដៅសាច់ដុំនេះ ធ្វើឡើងស្របពេលក្រុម U16កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់លើទឹកដីប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ។
នេះជាការត្រៀមខ្លួនដើម្បីចូលរួមប្រកួតពានកម្រិតអាស៊ានខាងលើដូចគ្នាគ្រាន់តែស្ថិតក្នុងពូលខុសគ្នាប៉ុណ្ណោះ ។ សម្រាប់ក្រុម U16កម្ពុជា គឺស្ថិតក្នុងពូលA ជាមួយក្រុមខ្លាំងៗ ៦រូបផ្សេងទៀត រួមមានក្រុម U16វៀតណាម មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន និងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។
ចំណែកក្រុម U16ម៉ាឡេស៊ី គឺស្ថិតក្នុងពូលB ជាមួយ ៤ក្រុមផ្សេងទៀត រួមមានថៃ ប្រ៊ុយណេ ឡាវ និងសិង្ហបុរី ។
ក្រុម កម្ពុជា ក្រោយបញ្ចប់ការហ្វឹកហាត់នៅម៉ាឡេស៊ី នឹងធ្វើដំណើរទៅឥណ្ឌូនេស៊ីតែម្ដង ខណៈការប្រកួតផ្លូវការ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែកក្កដា រហូតថ្ងៃទី១១ ខែសីហាខាងមុខ ៕
+ការប្រកួតកំដៅសាច់ដុំជាមួយម៉ាឡេស៊ី៕

អត្ថបទដែលជាប់ទាក់ទង