ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជា​ប្រចាំប្រទេសកូរ៉េ​អំពាវនាវអោយ​សកម្មជន​ និងសមាជិកទាក់ទង និងផ្ញើសារ​ទៅក្រុមគ្រួសារ​នៅកម្ពុជាឲ្យទៅបោះឆ្នោតជូន​គណបក្សប្រជាជន​

1,299
ប្រទេសកូរ៉េ ៖ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា​ប្រចាំសាធារណ​រដ្ឋកូរ៉េ​ លោក​ ឡុង​ ឌីម៉ង់​ ​បានធ្វើការអំពាវនាវអោយ​សកម្មជន​ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ទាក់ទង និងផ្ញើសារ​ទៅក្រុមគ្រួសារ​នៅកម្ពុជា ដើម្បីអោយពួកគាត់បាន
ទៅបោះឆ្នោត ពិសេសបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​ ដែលមានលេខរៀងលេខ២០។
   ការអំពាវនាវបែបនេះរបស់លោក​ ឡុង​ ឌីម៉ង់​ ​ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី២១​ ខែកក្កដា ឆ្នាំ២០១៨​ ខណៈដែលលោកនិងលោក​ អន​ ប៊ុនហាក់​ អនុប្រធាន​ក្រុម​ការងាររៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្សប្រជាជន​ប្រចាំសាធារណ​រដ្ឋកូរ៉េ​ រៀបចំពិធីប្រកាស​ បង្កើត​ តែងតាំង​ សមាសភាព​គណៈកម្មាធិការសាខាគណបក្ស​ និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ក្វាងជូធំចំនួន៦០នាក់​។​
    ដោយ​សារការបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦​  ខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ​ លោក​ ឡុង​ ឌីម៉ង់ន​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជា​ប្រចាំសាធារណ​រដ្ឋកូរ៉េ​ បានធ្វើការ
អំពាវនាវដល់​សកម្មជន​ និងសមាជិកគណបក្ស​ នៅកូរ៉េទាំងអស់​ ទាក់ទង​ និងផ្ញើសារ​ ទៅក្រុមគ្រួសារ​នៅកម្ពុជាឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា​ និងបោះឆ្នោតជូន​គណបក្សប្រជាជនបន្ដទៀត​ ដើម្បីធ្វើអោយកម្ពុជាអាចបន្ដរក្សាបាននូវសន្ដិភាព​ និងការអភិវឌ្ឍន៍​សម្រាប់ប្រទេសយើង​អោយរីកចំរើនបន្ថែមទៀត។
   គួរបញ្ចាក់ផងដែរថាម កទល់បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង​ បាន​រៀបចំបង្កើត​ និងតែងតាំងសមាសភាព​សាខាគណបក្ស​បានចំនួន​ ៩សាខា​​ ហើយនឹងបន្ដ​ពង្រឹងពង្រីកសាខាបន្ថែមទៀត​ដល់គ្រប់​តំបន់ដែលមានប្រជាជនខ្មែររស់នៅ​ និងគាំទ្រគណបក្សប្រជាជនកម្ពុជា៕

 

 

អត្ថបទដែលជាប់ទាក់ទង