ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្ត​ធ្លាក់​ចូលទឹកព្រែក​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួស​ម្នាក់​, តៃកុងឡានត្រូវឃាត់ខ្លួន

76

 


ព្រៃវែង​ ៖​ មាន​គ្រោះថ្នាក់​ចរាចរ​ ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​លឿង​ បើកបរក្នុងសភាពធ្វេសប្រហែស បណ្តាលឲ្យបាន​រេ​ចង្កូត​ធ្លាក់​ចូល​ទឹក​ព្រែក​ បណ្តាល​ស្លាប់​បុរស​ម្នាក់​ និង​រង​របួសធ្ងន់​ម្នាក់​ នៅ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​ នៅ​ចំណុច​លើ​ខ្នង​ប្រឡាយ​ចិន ស្ថិត​ក្នុងភូមិ​ព្រៃ​សុ​ធន់​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ ។​

នគរបាលមូលដ្ឋាន ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លើ​ខ្នង​ប្រឡាយ​ចិន​ បើក​ដោយ​ឈ្មោះ​ ចាន់​ ណែ​ង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ទៀប​ ឃុំ​អំពិល​ក្រៅ​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ រួម​ដំណើរ​ដោយ​មនុស្ស​២​នាក់​ ឈ្មោះ​សុខ​ ហើយ​ ភេទ​ប្រុស​៣០​ ឆ្នាំ​ រស់នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ និង​ឈ្មោះ​សៅ​ លី​ន​ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ ភូមិ​ស្វាយ​ទៀប​ ឃុំ​អំពិល​ក្រៅ​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខ​ត្ត​ព្រៃវែង​ រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួន​អ្នកបើកបរ​យក​ទៅ​សាកសួរ​ ចំណែក​រថយន្ត​អូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​ព្រៃខ្លា​ ៕

អត្ថបទដែលជាប់ទាក់ទង