ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនមកពី រាជធានី មកពីតាមបណ្តាខេត្តនានានិងមកពីក្រៅប្រទេសប្រមាណ១ម៉ឺននាក់រួមគ្នាធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅក្រុងកំពង់ចាម

118
ខេត្តកំពង់ចាម៖ ក្បួនឃោសនារកសម្លេងឆ្នោតដោយជិះម៉ូតូ​ក្នុងក្រុងកំពង់ចាម​ ខេត្តកំពង់ចាម ដឹកនាំដោយលោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា បានដឹកនាំយុវជន​ សមាជិកសមាជិការ មកពីរាជធានីភ្នំពេញ ពោសាធ៍សាត់ ព្រះវិហារ បងប្អូនមកពីបណ្តាប្រទេស នានា រួមមាន ប្រទេសអូស្ត្រាលី អាមេរិក កាណាដា ប៊ែលហ្សិក ប្រមាណជិត១០០០០នាក់​ ធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត ។
  យុទ្ធនាការឃោសនារកសម្លេងឆ្នោតយ៉ាងគគ្រឹកគ្រេងនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ​ នៅមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា រួមជាមួយលោក លន់​ លឹមថៃ​ ប្រធាន​កម្មាធិការបក្ស​ខេត្ត​កំពង់ចាម​ និង​ លោក​ គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន​កម្មាធិការបក្ស​ខេត្ត​កំពង់ចាម​ និងលោកស្រី។
  យុវជនដែលបានចូលរួមក្នុងការហែរក្បួនឃោសនានេះដែរ​ បានសម្តែងភាពសប្បាយរីករាយ ពេញចិត្ត​ គោរព ស្រឡាញ់នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានផ្តល់នូវសុខសន្តិភាពជូនជនរួមជាតិទូទាំងប្រទេស​មានការរអភិវឌ្ឍន៍​រីកចម្រើនរហូតមក។
   លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានលើកថាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងនៃការចូលរួមកសាងអភិវឌ្ឍន៍ប្រទេស​ជាតិ ររំដោះប្រទេសពីអាណានិគមបារាំង ចូលរួមវាយពួកចក្រព័ទ្ធ ចូលរួមរំដោះប្រទេសពីរបបប្រលៃពូជសាសន៍ ប៉ុល ពត ចូលរួមកសាងប្រទេសអោយមានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ ។ចំពោះយុវជនរបស់គណបក្សប្រជាជននាពេលបច្ចុប្បន្ននេះបានទទួលឱកាសច្រើនពីយុវជនរបស់យើងពីជំនាន់មុនត្រូវរួមគ្នាថែរក្សា  សុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៀត​ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកន្លង​។
  ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅតាម គេហដ្ឋាន បានចេញមកទទួល រួមនឹងការអបអរចំពោះ សប្បាយរីករាយ នៃការដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនិតិកាលទី៦នេះ ។
យុវជន​ សមាជិកសមាជិកាទូទាំងខេត្តកំពង់ចាម​នៃគណបក្សប្រជាជនកម្ពុជា​ បានបេ្តជ្ញាចិត្តទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ​ ដើម្បីរក្សាសុខសន្តិភាព​ និងការអភិវឌ្ឍន៍ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង