ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនផ្សោតមានអាយុទើបតែ ១១ ថ្ងៃ ត្រូវប្រទះឃើញងាប់ អណ្តែតលើទឹកចម្ងាយប្រមាណជា ៧ គីឡូ ពីអន្លង់ផ្សោតកាំពី

61

ក្រចេះ៖  អង្គការ WWF ពិតជាក្រៀមក្រំណាស់ដោយសារកូនផ្សោតមានអាយុទើបតែ ១១ ថ្ងៃ ប៉ុណ្ណោះ ត្រូវបានប្រទះឃើញងាប់ អណ្តែតលើទឹកចម្ងាយប្រមាណជា ៧ គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួមខេត្តក្រចេះ កាលពីថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩។ ខណៈដែលក្រុមការងារស្រាវជ្រាវកំពុងតែធ្វើការបន្តពិនិត្យ និងស្រាវជ្រាវដើម្បីរកមូលហេតុជាក់លាក់នៃការងាប់ប់របស់កូនផ្សោតនេះ ។ ការងាប់ដោយការជាប់នឹងមងនេសាទត្រូវបានគេដឹងថាជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះការរស់រានរបស់សត្វផ្សោតទន្លេមេគង្គ។

អង្គការ WWF សូមអំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានតឹងរ៉ឹងបន្ថែមទៀត និងពង្រឹងការហាមប្រាមដាច់ខាតចំពោះការប្រើប្រាស់មងនេសាទ។ អង្គការ WWF សូមស្នើយ៉ាងទទូចដល់ក្រុមការងារទាំងអស់ដែលរួមមានឆ្មាំទន្លេ ប៉ូលីសមូលដ្ឋាន ខណ្ឌរដ្ឋបាលជលផលខេត្ត រដ្ឋបាលជលផល រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធនានា បន្តរួមសហការគ្នាក្នុងការតាមដាន និងបង្ក្រាបរាល់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទទាំងអស់តាមដងទន្លេមេគង្គឱ្យបានតឹងរឹង ជាពិសេសគឺបង្ក្រាបរាល់ការប្រើប្រាស់មងនេសាទនៅក្នុងតំបន់ការពារ និងគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង