ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមឈ្មួញ ចោះបំផ្លាញផ្លូវជាតិលេខ១ ដាក់បំពង់ទុយោបូមខ្សាច់ នៅខណ្ឌច្បារអំពៅទៀតហើយ

90

 

ភ្នំពេញ៖តាមសេចក្ដីរាយការណ៍ពីមហាជនកាលពីព្រឹកពីថ្ងៃទី២៥ខែ១២ឆ្នាំ២០១៩នេះថាមានក្រុមឈ្មួញកំពុងធ្វើសកម្មភាពចោះបំផ្លាញផ្លូវជាតិលេខ១ម្ដុំវត្តក្ដីតាកុយក្នុងមូលដ្ឋានសង្កាត់វាលស្បូវខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយរំភើយមិនរំខានដំណេកអាជ្ញាធរមូលដ្ឋានឡើយ។ដូចនេះសូមអាជ្ញាធររាជធានីភ្នំពេញចុះពិនិត្យមើលផង។
មហាជនទូទៅគាត់សម្ដែងការព្រួយបារម្ភជាខ្លាំងនៅពេលឃើញក្រុមឈ្មួញចោះបំផ្លាញផ្លូវជាតិលេខ១ដាក់បំពង់ទុយោបូមខ្សាច់លប់តំបន់បឹងវាលទំនាប់នៅតំបន់បឹងស្នោរនោះគឺមុននិងក្រោយច្បាស់ជាមានការបាក់ច្រាំងទន្លេមេគង្គក្រោមដោយឆក់យកលំនៅស្ថានពួកគាត់និងផលដំណាំផេ្សងៗជាក់ជាមិនខានឡើយ។ហើយកន្លងមកមានការបាក់ដីច្រាំងទន្លេនៅខាងក្រោយវត្តក្ដីតាកុយសង្កាត់វាលស្បូវនោះផងដែរដោយការបូមខ្សាច់។
គួរបញ្ជាក់ផងដែរថាផ្លូវជាតិលេខ១ក្នុងមូលដ្ឋានសង្កាត់វាលស្បូវខណ្ឌអំពៅរាជធានីភ្នំពេញកន្លងមកនិងពេលនេះគឺក្រុមឈ្មួញចោះបំផ្លាញផ្លូវជាតិលេខ១ជាច្រើនកន្លែងដាក់បំពង់ទុយយោបូមខ្សាច់ដោយមានការឃុបឃិតគ្នាជាមួយអ្នកពាក់ព័ន្ធលើការងារនេះ។
សូមបញ្ជាក់ផងដែរថានៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញនាសព្វនេះគឺមានសកម្មភាពបូមខ្សាច់និងឡានធុនតូចនិងធុនធំដឹកជញ្ជូនដីខ្សាច់ទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងអាណាធិប្បតេយ្យដោយប្រឡាក់ផ្លូវធ្វើអោយប៉ះពាល់បរិស្ថាននិងសុខភាពរស់នៅរបស់ប្រជាជនពិសេសនៅសង្កាត់ព្រែកថ្មីនិងសង្កាត់វាលស្បូវ សង្កាត់ព្រែកឯងដោយដាក់ដេរប៉ូបូមខ្សាច់នៅជាប់និងផ្លូវវាប្រឈមនិងបញ្ហាគ្រោះថ្នាក់សម្បើមណាស់ដល់អ្នកដំណើរនៅពេលឆ្លងកាត់កន្លែងដេរប៉ូខ្សាច់ទាំងអស់នោះដោយឡានបើកបរលឿនៗបង្កការភ័យខ្លាចដល់អ្នកដំណើរពិសេសពេលយប់។តែអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅគឺគាត់មិនខ្វល់បញ្ហានេះទេ។ដូចនេះសូមអាជ្ញាធររាជធានីភ្នំពេញគួរចុះមកពិនិត្យមើលបញ្ហាទាំងអស់នេះផង។

អត្ថបទដែលជាប់ទាក់ទង