ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ទឹក បារាយណ៍ដោយការ សន្សំ សំចៃ

58

 

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានអំពាវនាវឱ្យ ប្រជាកសិករដែលកំពុងប្រើប្រាស់ទឹក ក្នុងអាងបារាយណ៍ខាងលិចទាំងអស់សូមឱ្យមានការសន្សំសំចៃខ្ពស់ ដើម្បីចៀសវាង បញ្ហាខ្វះទឹកនាពេលខាងមុខ។ ការអំពាវនាវនេះធ្វើឡើង ខណៈក្រុមការងាររបស់ នាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានចុះទៅត្រួតពិនិត្យផ្ទាល់នៅវាលស្រែបង្ក បង្កើនផលរបស់កសិករ កាលពីរសៀលថ្ងៃទី ២៤ ធ្នូ ឆ្នាំ២១៩។
លោក ភឿន សុឃីម មន្រ្តីទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ការងារគ្រប់គ្រងទឹកជាការងារសំខាន់ បន្ទាប់ពីកិច្ចការអភិរក្សរបស់អាជ្ញាធរ ជាតិអប្សរា ហើយនៅរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយយូរ ដូច្នេះហើយទើបនាយកដ្ឋានគ្រប់ គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានចុះណែនាំដល់ប្រជាកសិករ ដែលកំពុងប្រើប្រាស់ ទឹកបារាយណ៍ខាងលិចឱ្យមានការសន្សំសំចៃខ្ពស់។
លោកបន្តថា បច្ចុប្បន្ននេះប្រជាកសិករមួយផ្នែកនៃក្រុងសៀមរាប និងស្រុកពួក កំពុងទាញយកទឹកបារាយណ៍ខាងលិច ដើម្បីស្រោចស្រពលើផ្ទៃដី ស្រែប្រាំងប្រមាណ ៧,៥០០ហិកតា។ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកទឹកសម្រាប់ផ្គត់ផ្គង់ស្រែប្រាំង ទាំងនោះចាប់ពីខែវិច្ឆិការហូតដល់ចុងខែកុម្ភៈ គឺរហូតដល់ប្រជាកសិករប្រមូល ផលស្រូវប្រាំងរួច។ រីឯបងប្អូនប្រជាកសិករអាចស្នើសុំទឹកបារាយណ៍ប្រើប្រាស់ តាមរយៈអាជ្ញាធរមូលដ្ឋាន ឬតាមសហគមន៍ប្រើប្រាស់ទឹកមកកាន់អាជ្ញាធរជាតិអប្សរា។ ក្នុងអំ ឡុងពេលផ្តល់ទឹកជូននេះ ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹកបានចុះជា ប្រចាំជាមួយក្រុមការងារសហគមន៍ប្រើប្រាស់ទឹក ក្នុងបំណងផ្តល់ទឹកជូនប្រជាកសិករឱ្យបាន គ្រប់គ្រាន់ និងមានការសន្សំសំចៃ។
លោកបន្តទៀតថា ក្រៅពីការផ្គត់ផ្គង់ស្រូវប្រាំងដល់កសិករមួយផ្នែកនៃទឹកបារាយណ៍ ខាងលិចត្រូវបានចែកចាយដល់រដ្ឋាករទឹកខេត្តសៀមរាបប្រមាណមួយម៉ឺនមែត្រគូបក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ហើយមួយផ្នែកទៀត ត្រូវបានរក្សាទុកក្នុង អាងបារាយណ៍សម្រាប់ផ្គត់ផ្គង់ទឹកក្រោមដី។
លោក ភឿន សុឃីម បានបញ្ជាក់ថា ចាប់ពីខែសីហា ដល់ខែតុលា ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹក បានធ្វើការបញ្ចូលទឹកមករក្សាទុកនៅ ក្នុងបារាយណ៍ប្រមាណជា៥៦លានម៉ែត្រគុប ហើយប្រភពទឹកដែលទាញយកមក បំពេញអាងបារាយណ៍នេះ គឺបានមកពីភ្នំគូលែន និងរបបទឹកភ្លៀងដែលប្រមូលបានពីជុំវិញ ទំនប់ទឹកក្នុងរមណីយដ្ឋានអង្គរ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង