នាយឧត្តមសេនីយ៍ មាស វិរិទ្ធ : កម្ពុជា-ចិន បានឯកភាពគ្នានឹងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ
ប្រទេសចិន៖នៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៩តបការអញ្ជើញរបស់គណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិននិងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា–ចិនលើកទី៨ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀននៅខេត្តឆាងសាខេត្តហួណាន ប្រទេសចិន ដោយមានការអញ្ជេីញចូលរួមភាគីមានតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធមានក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងភាគីចិនមាការចូលរួមពីលោកលាងយុនអគ្គលេខាធិការរងនៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិននិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណចិនតំណាងមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិននៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិនតំណាងខេត្តហ៊ូណានតំណាងខេត្តយូណាន
លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងពីកិច្ចប្រជុំនេះថា: កិច្ចប្រជុំនេះគីជាកិច្ចប្រជុំផ្លាស់វេនគ្នាប្រចាំឆ្នាំដោយផ្តោតទៅលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖
ការចែករំលែកពត័មានស្តីពីគ្រឿងញៀនទៅវិញទៅមករវាងប្រទេសទាំង២:
១.កិច្ចសហប្រតិបត្តិការក្នុងការងារអនុវត្តច្បាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យកាត់បន្ថយតម្រូវការ និងការគាំទ្រការបណ្តុះបណ្តាលនិងសម្ភារ។
ពីកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍មាសវិរិទ្ធបានថ្លែងអំណរគុណដល់ភាគីចិនដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍កែគឹមយ៉ានឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទីក្រុងប៉េកាំងនិងខេត្តយូណាននាសប្តាហ៍កន្លងមកនិងបានថ្លែងអំណរគុណផងដែរចំពោះកិច្ចសហប្រតិបត្តិការរបស់ភាគីចិនទាំងនាពេលកន្លងមកក៏ដូចជាពេលអនាគត។
ពីកពីកិច្ចប្រជុំនេះដែរលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជម្រាបជូនពីលទ្ធផលប្រជុំថា ភាគីទាំងពីរកម្ពុជា.ចិន បានឯកភាពគ្នានឹងពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ។
ជាមួយគ្នានេះ លោកយ៉ាងហ្វេនរី Yang Fengrui ប្រធានមូលនិធិត្រួតពិនិត្យគ្រឿងញៀនចិននៃគណៈកម្មការជាតិត្រួតពិនិត្យគ្រឿងញៀនចិនបានផ្តល់តេស្តបឋមស្វែងរកសារធាតុញៀនដែលមានតម្លៃ៥០០,០០០យ័នដល់កម្ពុជា។
សូមបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃប្រជុំទ្វេភាគីកម្ពុជា.ចិនថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី៩ ឆ្នាំ២០២០នៅប្រទេសកម្ពុជា ៕