កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីនាំគ្រឿងញៀនឆ្លងដែនពីកម្ពុជា ទៅវៀតណាម ដោយបង្កប់ក្នុងធុងបាស ដកហូតបានគ្រឿងញៀន ០៤ គីឡូក្រាម ឃាត់ខ្លួនមេខ្លោង បក្ខពួកសរុប ០៥ នាក់
ខេត្តស្វាយរៀង៖ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី២៥ធ្នូនេះថាជនសង្ស័យទាំង ០៥ នាកនាកព្រមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៤គីឡូក្រាមវត្ថុតាងពាក់ព័ន្ធមួយចំនួន ត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកម៉ែនវិបុលអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តនិងដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោកឹងឃនស្នងការនគរបាលខេត្តនិងដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកវរសេនីយ៍ឯកកែវសុថាស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រូលនីតិវិធីពីលោកគង់ចន្ទ័ខេមរិទ្ធិព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនៅចំណុចភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតសហការជាមួយកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន ខេត្តបានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យដែលជាអ្នកទទួលបញ្ញើរឥវ៉ាន់តាមរថយន្តក្រុងដឹកអ្នកដំណើរចំនួន០២នាក់ ប្រុសរឹបអូសវត្ថុតាងថ្នាំញៀន(ជាប្រភេទមេតំហ្វេតាមីន)ចំនួន ០៤កញ្ចប់ ធំទម្ងន់ ៤គីឡូក្រាម (បង្កប់លាក់ទុកក្នុងធុងបាស់កេះឥវ៉ាន់)បំរ៉ុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង ២នាក់មកធ្វើការសាកសួរនិងដោយមានកិច្ចសហការដ៍ល្អជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននិងលោកឧត្តមសេនីយ៍ឯកឡឹកវណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀននិងមានការសម្របសម្រូលផ្ទាល់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្សយ័ ០៣ នាក់ (មេខ្លោង១នាក់ ប្រុស ជនជាតិនីស្សេរីយ៉ា និងបក្ខពួកចំនួន ០២ នាក់ ស្រី ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ០៥ នាក់ ស្រី ០២ នាក់ ព្រមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៤គីឡូក្រាមវត្ថុតាងពាក់ព័ន្ធមួយចំនួន ត្រូវបានកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕