ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

86

ព្រះស៊ីហនុ៖ វេលាម៉ោង ១៤ និង ០០ នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យ ឈ្មោះ ស្តើង ចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបណ្ដោះអាសន្នភូមិ០៣ សង្កាត់០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប្រើប្រាស់ឯកសណ្ឋាន ដើម្បីបន្លំខ្លួនជាមន្ត្រីកងរាជអាវុធហត្ថ និងបទញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ កម្លាំងបានដកហូតវត្ថុតាងមួយចំនួនមាន អាវយឺតពណ៌ខៀវ បិតឡូហ្គោ អ.ហចំនួន ០១, ឯកសណ្ឋានពណ៌ត្រេអ៊ី ០១ឈុត, វិទ្យុទាក់ទងចំនួន ០៣ គ្រឿង(ខូច), ខ្សែសានដឺរ៉ុង ០២ខ្សែ, ខ្សែកញ្រ្ចែ ០៣ខ្សែ, ខ្នោះដៃ ០១ និងទូរស័ព្ទ ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័តត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

អត្ថបទដែលជាប់ទាក់ទង