ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកគណបក្សប្រជាជនកម្ពុជាជិត៤ម៉ឺននាក់ ហែរក្បូនឃោសនាទ្រង់ទ្រាយធំជាលើកទី៣ ជុំវិញទីក្រុងភ្នំពេញ រកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

420


ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបើកការឃោសនារកសំឡេង គាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងទ្រង់ទ្រាយធំជាលើកទី៣សំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅសល់តែរយះពេល១សប្តាហ៏ទៀតតែប៉ុណ្ណោះ គឺថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខ។
មានការជួបជុំសមាជិកសមាជិកាក្នុងចំនួនដ៏ច្រើននេះ ធ្វើឡើងនៅក្នុងតំបន់កោះពេជ្រ មុននឹងចាប់ដំណើរការដង្ហែរចេញទៅតាមតំបន់ និងចំណុចគោលដៅតាមបណ្តាខណ្ឌ និងតាមដងផ្លូវនានាទូទាំងរាជធានីភ្នំពេញ។ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជួយរាជធានីភ្នំពេញព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរូបទៀតដោយក្នុងសម្ដេច សាយ ឈុំ បានថ្លែងទៅកាន់សមាជិកសមាជិការបក្សចូលរួមចំនួន៣៥០០០នាក់មុនចេញដំណើរ។


ក្នុងនោះខ្សែទី១នេះដឹកនាំដោយសម្ដេច សាយ ឈុំ អមដោយលោកប៉ា សុជាតិវង្សប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោក អ៊ិត សំហេង រួមដោយថ្នាក់ដឹកនាំជាច្រើនរូបទៀតចាកចេញពីកោះពេជ្រ មកដល់នាគបាញ់ទឹក បត់ឆ្វេងឡើងផ្លូវសុធារស បន្តមកផ្លូវម៉ៅសេទុង ឆត់ឆ្វេងឡើងមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្ស បត់ស្តាំមកផ្លូវព្រែកប្រា (ផ្លូវ៣៦៩) ឆ្ពោះមកស្ពានព្រែកសំរោង បត់ឆ្វេងមកស្តុប Tiger បត់ធ្វេងមកផ្លូវជាតិលេខ១ បន្តឡើងមកកាន់ស្ពានព្រះមុនីវង្សវិញ ទើបបន្តមកក្បាលថ្នល់ ផ្លូវ២៧១ ឡើងផ្លូវ៣៧១ បន្តឡើងមកស្ពានដែក។រួចមកបន្តបត់ឆ្វេងឡើងផ្លូវ២១៧ ទៅស្តុបចំការដូង បត់ស្តាំទៅផ្លូវព្រៃស បត់ស្តាំទៅផ្លូវបេតុង មុខវត្តធម្មត្រៃ ឆ្ពោះមកផ្លូវ៣០ម៉ែត្រ មកផ្លូវផ្សារទួលពង្រ បត់ស្តាំមកផ្លូវចោមចៅ ហើយទើបមកបំបែកគ្នា នៅច្រមុះជ្រូកស្ទឹងមានជ័យ។
ដោយឡែកសម្រាប់ខ្សែទី២៖លោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រីដឹកនាំមហាជន និងក្រុមយុវជនរាជធានី ដោយចេញពីកោះពេជ្រ នៅម៉ោង០៧៖៤០នាទីព្រឹកដូចគ្នា ឆ្ពោះមកកាន់រង្វង់មូលជួនណាត មកផ្លូវព្រះស៊ីសុវត្តិ បន្តមកក្រោមស្ពានជ្រោយចង្វា បន្តមកផ្លូវជាតិលេខ៥ មកក្រោមស្ពានព្រែកព្នៅ ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ បត់ឆ្វេងចូលវត្តច័ន្ទបុរីវង្ស។លុះហួសវត្ត២គីឡូម៉ែត្រ បត់ធ្វេងចូលផ្លូវបេតុងសំរោង បត់ឆ្វេងចូលផ្លូវ១៥១ ឡើងមកផ្សារព្រែកព្នៅ ឡើងផ្លូវជាតិលេខ៥ មកស្ពានព្រែកព្នៅបត់ស្តាំ បន្តទៅផ្លូវកប់ស្រូវ រួចបត់ឆ្វេងចូលមកផ្លូវហាណូយ បន្តមកស្ពានអាកាសស្តុបផ្សារដីហុយ កាត់មកផ្លូវទ្រុងមាន់ បន្តបត់ស្តាំទៅឡើងផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ រួចបន្តបត់ឆ្វេងទៅផ្លូវជាតិលេខ៣ ដើម្បីបញ្ចប់ក្បួន។នៅតាមដងផ្លូវដែលក្បួនដង្ហែរឃោសនារបស់គណបក្សប្រជាជនឆ្លងកាត់គេឮតែសម្លេងអ្នកគាំទ្រនិងប្រជាពលរដ្ឋស្រែកថាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍបន្តទៅមុខទៀត។

នៅព្រឹកថ្ងៃទី២២ខែកក្កដានេះដែរនៅរាជធានីភ្នំពេញមានគណបក្សនយោបាយរៀបចំដង្ហែរក្បូនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦មានចំនួន៥គណបក្សគឺ៖គណបក្សប្រជាជនកម្ពុជា,គណបក្សមាតុភូមិយើង,គណបក្សសាធារណៈរដ្ឋ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
គួរបញ្ជាក់ថា៖នៅសល់តែរយះពេល១សប្តាហ៏ទៀតតែប៉ុណ្ណោះ ការបោះឆ្នោតជ្រសតាំងតំណាងរាស្ត្រនិតិកាលទី៦នឹងមកដល់ ហើយនៅសល់តែរយះពេល៥ថ្ងៃទៀតតែប៉ុណ្ណោះយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ដែលបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបញ្ចប់តាមនិតិវិធីដែរ។ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ គជបបានផ្ញើរសារតាមប្រពន្ធ័ទូរសព្ទ័ជាបន្តបន្ទាប់ទៅកាន់ប្រជាពលរដ្ឋស្តីពីពត៏មាននៃការបោះឆ្នោត។ក្នុងនោះក៏មានសារ១ដែល(គជប)បានប្រកាសចាត់វិធានការលើគណបក្សនយោបាយណាដែលមិនគោរពច្បាប់។គជប ក៏បានបញ្ជាក់ប្រាប់ទៅអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថា៖ ការបោះឆ្នោតគឺមានតែ១ថ្ងៃគត់គឺថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀលសំរាប់មណ្ឌលបោះឆ្នោតសរុបចំនួន២៥រាជធានី.ខេត្តមាន២៥មណ្ឌលមានប្រជាពលរដ្ឋត្រូវបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន៨.៣៨០.២១៧នាក់។សំរាប់រាជធានីភ្នំពេញមានការិយាល័យបោះឆ្នោតចំនួន២១៣៨ការិយាល័យ។គ.ជ.ប បញ្ជាក់ដែរថា៖រហូតមកដល់ពេលនេះ ឧបករណ៏សំភារះប្រមាណ១១មុខរួមទាំងទឹកថ្នាំជ្រលក់ដៃលប់មិនជ្រះផងបានដឹកទៅរក្សាទុកក្នុងឃ្លាំង និងបញ្ជូនដល់គ្រប់រាជធានី.ខេត្តរួចរាល់អស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង