ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរខួបលេីកទី២១ឆ្នាំ​នៃ ការបញ្ចប់សង្គ្រាមសុីវិលនៅកម្ពុជា​ក្រោមនយោបាយឈ្នះ-ឈ្នះ

66

វិមាន​ឈ្នះ​ ឈ្នះ​៖​ ព្រឹក​ថ្ងៃអាទិត្យ​ ៤កេីត​ ខែ​បុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ រាជរដ្ឋាភិបាល បានប្រារព្ធពិធីអបអរសាទរខួបលើកទី២១ នៃការបញ្ចប់​សង្គ្រាមស៊ីវិលនៅកម្ពុជា​ និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ពិធី​បញ្ចុះ​បឋម​សិលា​សាងសង់​អាគារ​រដ្ឋបាល​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ និងនិងលោកជំទាវ។

សូមបញ្ជាក់ថា អបអរសាទរខួបលេីកទី២១ឆ្នាំ​(២៩​ ធ្នូ​ ១៩៩៨-២៩​ ​ធ្នូ​ ២០១៩)​នៃការបញ្ចប់សង្គ្រាមសុីវិលនៅព្រះរាជាណាចក្រកម្ពុជា​ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោសែន! សន្តិភាពនិងការឯកភាពទឹកដីពេញលេញមួយបានកេីតមានឡេីង​ ដែលមិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រូជាង៥០០ឆ្នាំរបស់កម្ពុជា! សន្តិភាពជាកត្តាមូលដ្ឋាននៃជីវិតរបស់ជាតិនិងប្រជាជនដ៍កម្សត់មួយនេះ។

នៅហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវ​ការបង្រួបបង្រួមជាតិ​ សន្តិភាព និងការអភិវឌ្ឍ “

គោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាពពេញលេញ ពេញផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ។
អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង