ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លិខិតផ្លាស់ប្ដូរតំណែង អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើប្រញាប់ពេក ខ្ជីខ្ជាដាក់តែឆ្នាំ “២០”

218

ភ្នំពេញ៖ ក្រោយពីមានការផ្លាសើប្តូរលោកវរសេនីយ៍ឯក យឹម សារ៉ាន់ ចេញពីអធិការដ្ឋាននគរបាលខណ្ខពោធិ៍សែនជ័យ ក្នុងមានលោកផ្ទាល់មិនបានដឹងខ្លួនរឿងត្រូវបានប្តូរតំណែងចេញពីអធិការខណ្ខពោធិ៍សែនជ័យ។

ក្នុងនោះផងដែរក៏មានកាសរសេរនិងហត្ថលេខា ដាក់ខែឆ្នាំខុសទៀតដូចជាប្រញ្ញាប់ពេក ដោយ ដាក់តែឆ្នាំ “២០”។

អធិការខណ្ខពោធិ៍សែនជ័យត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានមានការសោកស្តាយជាខ្លាំងដែលត្រូវបានប្តូរតួនាទីដែលលោកបានដឹកនាំបានល្អនៅក្នុងដែនដីរបស់លោក។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានសរសេរលើហ្វេសប៊ុកផ្លូវការ
Yim Saran ថា “ប្តូរមិនអោយដឹងខ្លួនល្អម៉្យាងដែរ ប្រញាប់ពេក
ភ្លេចសរសេឆ្នាំទៀត ដាក់តែឆ្នាំ២០ ទៅ
ដាក់លេខថែមផងទាន”។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចតែងតាំងអធិការនគរបាលថ្មីនៃខណ្ឌពោធិ៍សែនជ័យ ដោយលោក ម៉ន វុធី អធិការរង ជំនួសលោក យឹម សារ៉ាន់ ដែលត្រូវតែងតាំងមុខតំណែង ទៅជា អនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង