ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់អត់មានការងារធ្វើ គប់កញ្ចក់រថយន្តគេលេង ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ

80

ខេត្តតាកែវ ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ពាកព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ។

ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនឈ្មោះ ផង់ សុភាក់ ភេទប្រុស អាយុ២៥ឆ្នាំ ពាកព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ត) និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅផ្លូវជាតិលេខ២ ត្រង់ចំណុចក្លោងទ្វារភ្នំតាម៉ៅ ដែលស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យខូចខាតរថយន្តចំនួន ២គ្រឿង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង