ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញបាននិងកំពុងរៀប ចំការ៉ូឡានៅតាមបណ្ដាយចិញ្ចើមផ្លូវ ព្រះនរោត្តម ចាប់ពី ស្ទុបជលផលរហូតដល់វិមានឯករាជ្យ

196
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញរៀបចំការ៉ូឡានៅតាមបណ្ដាយចិញ្ចើមផ្លូវ ព្រះនរោត្តម ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញកម្រិតថែមទៀត ហើយក៏ដើម្បីសម្រួលដល់អ្នកថ្មើជើងបានដើរលើចិញ្ចើមនេះផងដែរ។
   បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០១ មករា ២០២០នេះថា ការងារនេះបានចាប់ផ្តើមអនុវត្តកាលពីពាក់កណ្តាលខែធ្នូឆ្នាំ២០១៩ ដោយចាប់ផ្ដើមពីស្ទុបជលផលក្នុងទឹកដីចំការមន មកដល់វិមានឯករាជ្យ។ មន្ត្រីដដែលបានបញ្ជាក់ថា
កន្លងមកនេះ តាមបណ្តោយផ្លូវព្រះនរោត្ដមនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការ៉ូឡានេះដែរ ដោយចាប់ផ្ដើមពីមន្ទីរពេទ្យព្រះអង្គឌួងរហូតដល់វិមានឯករាជ្យ ហើយការងារនេះដែរ យើងបានអនុវត្តរួចរាល់ហើយដែរ ។ បន្តបន្ទាប់មកទៀត ពោលគឺនៅពាក់កណ្តាលខែធ្នូឆ្នាំ២០១៩នេះរដ្ឋបាលរាជធានីភ្នំពេញ បានរៀបបន្តរៀបចំការ៉ូឡានៅតាមបណ្ដោយផ្លូវនេះបន្តទៀត
ដោយចាប់ផ្ដើមពីមានឯករាជ្យទៅដល់មកដល់ស្ទុបជលផល ដែលការងារនេះបើតាមគម្រោងនឹងអនុវត្តឱ្យបានរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។
   គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការអភិវឌ្ឍរីកចម្រើន ដើម្បីជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ឲ្យមកលេងនៅរាជធានីភ្នំពេញឱ្យបានច្រើន។ ពាក់ព័ន្ធនឹងការងារនេះដែរ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី រដ្ឋបាលរាជធានីក៏បាននិងកំពុងរៀបចំការ៉ូឡា តាមចិញ្ចើមសងខាងផ្លូវផងដែរ ។ បើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការ៉ូឡាតាមសងខាងផ្លូវសហព័ន្ធរុស្ស៊ី ដោយចាប់ផ្ដើមពីពោចិនតុង រហូតដល់មុខមន្ទីរពេទ្យព្រះអង្គឌួង ព្រោះថាផ្លូវសហព័ន្ធរុស្ស៊ីនេះគឺជាផ្លូវដែរភ្ញៀវជាតិអន្តរជាតិឆ្លងកាត់រៀងរាល់ថ្ងៃ៕
អត្ថបទដែលជាប់ទាក់ទង