ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២០

80

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ចេញសេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២០។

សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២០ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១មករានេះ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖ » នៅថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២០ នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន 399 ច្បាប់។
សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ អនុវត្តក្នុងខែមករា ឆ្នាំ២០២០ នេះ គិតត្រឹម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានមន្ត្រីចំនួន 6,053 រូប បានមកប្រកាសមុនពេលចាប់ផ្តើមទទួលការប្រកាស
ទ្រព្យសម្បត្តិ និងបំណុល របប០២ឆ្នាំ ឆ្នាំ២០២០។

ជារួម គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលទទួលបានមានចំនួនសរុប 6,452 ច្បាប់ ។

សូមបញ្ជាក់ៈ ក្រសួង-ស្ថាប័ ចំនួន ០១ និងខេត្តចំនួន ០៤ បានបញ្ចប់ការប្រកាសរបស់ខ្លួនដោយជោគជ័យ 100% រួមមាន៖ ១. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ខេត្តមណ្ឌលគីរី ៣.ខេត្តស្វាយរៀង ៤.ខេត្តឧត្តរមានជ័យនិង៥.ខេត្តកំពង់ចាម ។

សម្គាល់ ៖ ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២០
គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាម
របប០២ឆ្នាំ ឆ្នាំ២០២០ លេខ ០០៤/ស.ជ.ណ. ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រងចាំទទួលឯកសារប្រកាស ០៧ ថ្ងៃក្នុងមួយសប្តាហ៍ ហើយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច ៕

អត្ថបទដែលជាប់ទាក់ទង