ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បន្តដឹកនាំកម្លាំង ចុះបាញ់ទឹកលាងសម្អាតតាមសួនសម្តេចតេជោ

103

 

ភ្នំពេញ ៖ ក្រោយពីបញ្ចប់ឆ្លងឆ្នាំ និងដើម្បីបរិស្ថានអនាម័យល្អស្អាត នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ រួមនឹងរថយន្តបាញ់ទឹកកោះពេជ្រ មកបាញ់លាងសម្អាតឥដ្ឋ ទីធ្លាសួនច្បារសម្តេចតេជោ ក្នុងសង្កាត់ទន្លេបាសាក់ ។

ដោយកាលពីយប់ថ្ងៃឆ្លងឆ្នាំសកល បងប្អូនប្រជាពលរដ្ឋទូទាំងរាជធានី មកពីខេត្តមួយចំនួនធំ បានធ្វើដំណើរទៅកម្សាន្តលេងនៅម្ដុំសួនច្បារសមតេចតេជោ សួនមាត់ទន្លេ ឬកោះពេជ្រ ឬក៏តាមសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ និងបានបោះសំរាមចោលនៅលើផ្លូវ ដោយក្រោយពីក្រុមហ៊ុនសុីនទ្រី បានប្រមូលសំរាមបានប្រមូលរួចរាល់ហើយ តែដោយឡែកនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោកអភិបាលបានដឹកនាំកម្លាំង និងយករថយន្តដឹកទឹករបស់ទីក្រុងកោះពេជ្រមកបាញ់លាងសំអាតបន្ថែមទៀត កុំឱ្យមានក្លិនស្អុយ ចៀសវាងការសល់ក្លិនមិនល្អ ដែលអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលមកហាត់ប្រាណនៅតាមសួននេះ ។ ក្នុងនោះលោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថាការបោកដុសសម្អាតនៅចិញ្ចើមសួនច្បារ និងផ្លូវនាពេលនេះ គឺសំអាតបន្ថែម នូវកាកសំណល់ និងទឹកស្អុយ ដែលអាចធ្វើអោយប៉ះពាល់សុខភាព បងប្អូនប្រជាពលរដ្ឋតែងតែមកហាត់ប្រាណ ឬនាំគ្រួសារមកលំហែរ នៅតាមសួន និងស្រូបខ្យល់បរិសុទ្ធ ពិសេសដើម្បីចូលរួមទីក្រុងស្អាត និងបរិស្ថានស្អាត គ្មានសំរាមរាយពេញផ្លូវ ៕

អត្ថបទដែលជាប់ទាក់ទង