ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់តួនាទី ព្រះចៅអធិការវត្តគោកបញ្ជាន់ សេង ថង និងបណ្តេញចេញពីវត្ត ដោយសារលួចលក់ដីវត្ត

59

 

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ច​ប់​មុខតំ​ណែ​ងភិ​ក្ខុ សេង ថង ព្រះគ្រូចៅអធិការវត្តគោកបញ្ជាន់ និងឲ្យចាកចេញពី​វ​ត្ត ដោយនិមន្តទៅគង់នៅវត្តផ្សេ​ង​ ​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័​យ រាជធានីភ្នំពេញ ប​ន្ទាប់ពីរងការចោទប្រកាន់​ថា​ បានឃុបឃិ​តលួចល​ក់វ​ត្ត។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ២០១៩ និងចុះព្រះហស្ដលេខា​ដោ​យស​ម្តេច​ពោធិ​វ័ង្ស អំ លឹមហេង សម្តេច​ព្រះសង្ឃ​នា​យក​ នៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំង​មាន​ការ​ឯកភាព​រ​បស់​ លោក ហ៊ឹម ចែម រដ្ឋមន្ត្រីក្រសួងធម្មការ​ ​និងសា​ស​នា គឺភិក្ខុ សេង ថង ត្រូវបាត់ដងតំណែ​ង​ និងត្រូវបង្ខំឲ្យនិមន្តទៅគង់ឯវត្ត​ជ​ម្ពូរវ័​ន្ត ។

នៅក្នុងសេចក្តីសម្រេច បានបញ្ជាក់ពីអង្គហេតុ និងមូលហេតុ ​នៃ​ការដកដំណែងភិក្ខុ សេង ​ថ​ង ពីចៅអធិការវត្តគោត្តមរង្សី​ (វត្ត គោកបញ្ជាន់) និងតំណែង ធ​​ម្មធ​រអនុ​គណ​ ខណ្ឌពោធិ៍សែនជ័យ​ ​រាជធា​នីភ្នំពេ​ញ​។ ភិក្ខុ សេង ​ថ​ង ត្រូវនិមន្តចេញពីវត្ត គោត្តមរង្សី​ (វត្ត គោកបញ្ជាន់) ហើយឲ្យគង់នៅវត្តជម្ពូវ័ន វត្តព្រះគ្រូ អនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះអាចារ្យ គណៈកម្មការវត្តគោត្តមរស្សី ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។ ចំណែកមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មន្រ្តីសង្ឃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះធ្វើបញ្ជិសារពើភណ្ឌរបស់វត្តគោត្តមរង្សី ឲ្យបានមុនថ្ងៃដែលភិក្ខុ សេង ថង និមន្តចេញពីវត្ត។ អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយរឿងបុគ្គលដទៃទៀង ដែលពាក់ព័ន្ធនឹងការលក់ដីវត្តគោត្តមរង្សី តាមនីតិវិធីច្បាប់ជាធរមាន ក្នុងគោលបំណងថែរក្សាឲ្យបាន នូវដីវត្តដេលជាសម្បត្តិគរុភណ្ឌសង្ឃ៕

អត្ថបទដែលជាប់ទាក់ទង