ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីជួបជុំរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានក្នុងស្រុកដើម្បីបង្កើនភាពស្និទ្ធស្នាល

70

ភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំពិធីជួបជុំរវាងសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានក្នុងស្រុកដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានដែលមិនអាចខ្វះបាននិងបង្ហាញពីការ

យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកតម្កើងសិទ្ធិសេរីភាពខាងសារព័ត៌មានជាពិសេសលើកទឹកចិត្ត

ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមអញ្ជើញឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងសហការី(អ្នកនាំពាក្យ

ចំនួន០៣រូបចូលរួមពិធីជួបជុំរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងអ្នកសារព័ត៌មានក្នុងស្រុកលើកទី៤។

យោង៖លិខិតលេខ១៨០៣សជណចុះថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថាតាមកម្មវត្តនិងយោងខាងលើខ្ញុំសូមជម្រាបឯកឧត្តមលោកជំទាវគណៈអភិបាលរាជធានីខេត្តជ្រាបថា

ក្រសួងព័ត៌មាននឹងរៀបចំពិធីជួបជុំរវាងសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាមួយអ្នកសារព័ត៌មានក្នុងស្រុក

ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានដែលមិនអាចខ្វះបាននិងបង្ហាញពីការ

យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកតម្កើងសិទ្ធិសេរីភាពខាងសារព័ត៌មានជាពិសេសរលើកទឹកចិត្ត

ដល់អ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជារួមទាំងឥស្សរជនដែលសកម្ម

ក្នុងការបម្រើសង្គម។ក្នុងន័យនេះខ្ញុំសូមអញ្ជើញឯកឧត្តមលោកជំទាវនិងសហការី(អ្នកនាំពាក្យចំនួន០៣រូប

ចូលរួមពិធីខាងលើនៅថ្ងៃអង្គាររោចខែបុស្សឆ្នាំកុរឯកស័ក.. ២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែមករា

ឆ្នាំ២០២០វេលាម៉ោង១៧:០០នាទីរសៀលនាមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

សូមចាត់បញ្ជូនឈ្មោះអ្នកដែលត្រូវចូលរួមយ៉ាងយូរត្រឹមថ្ងៃសុក្រទី១០ខែមករាឆ្នាំ២០២០មកអគ្គនាយកដ្ឋាន

  1. ព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានដើម្បីក្រុមការងាររៀបចំប័ណ្ណសម្រាប់ចូលរួមពិធីខាងលើ៕

អត្ថបទដែលជាប់ទាក់ទង