ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្អកស្រាអតីតប្រពន្ធផឹកស្រវឹង ហើយចាប់រំលោភសម្រេច២ដងតែអតីតប្ដីបដិសែធ

59

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូបានលែងលះគ្នាអស់រយ:ពេលពីរខែហើយ ស្រាប់តែប្រពន្ធបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ដោយចោទប្រកាន់បុរស អតីតជាប្ដីថាបានបង្អកស្រាឲ្យគាត់ស្រវឹងហើយ ចាប់រំលោភបានសម្រេចចំនួន២ដងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០នៅសង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
អតីតបុរសជាប្ដីឈ្មោះ សម ភារម្យ អាយុ៣៣ឆ្នាំ មុខរបរសន្តិសុខឯកជនហាង កន្លែងកើតហេតុខាងលើ មានស្រុក កំណើតនៅស្រុកកំពង់រោទ៍ ខេត្តស្វាយ រៀង ។ ចំណែកស្រ្តីរងគ្រោះឈ្មោះ ត ថ ច អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់បឹងកេងកងទី៣ ខណ្ឌ​បឹងកេងកង ។
បើតាមប្រភពព័ត៌មានពីស្រ្តីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុកាលពីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ គាត់បានផឹក ស្រាជាមួយបុរសម្នាក់ ដែលត្រូវជាមិត្តភក្តិក្នុងហាងផឹកស៊ីមួយកន្លែង មួយសន្ទុះ ក្រោយមកក៏លេចមុខអតីតប្ដីគាត់មក ហើយផឹកស៊ីជាមួយគ្នា ដោយបុរសអតីត ប្ដីគាត់នោះ ចេះតែបង្ខំឲ្យលើកដាច់ៗ រហូត។ លុះពេលស្រវឹងស្រាលែងដឹងខ្លួន ស្រាប់តែនាំគាត់ឡើងបន្ទប់ ព្រឹកឡើង ឃើញខ្លួនគាត់អាក្រាតកាយ ទើបដឹងថា ត្រូវអតីតប្ដីចាប់រំលោភ។ ពេលនោះគាត់ បាននិយាយសម្របសម្រួលថា តើត្រូវ ដោះស្រាយយ៉ាងម៉េច បើយើងលែងលះ គ្នាហើយត្រូវគ្នាវិញ ឬក៏សងសំណងជា ទឹកប្រាក់។ ប៉ុន្តែបុរសជាប្ដីប្រកែកថា មិន បានចាប់រំលោភទេ
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលបឹង កេងកងទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរក យុតិ្តធម៌ឲ្យគាត់ផង ដោយគាត់បញ្ជាក់ថា ប្ដីប្រពន្ធគាត់ទាំង២នាក់ មិនបានរៀបការត្រឹមត្រូវតាមប្រពៃណីទេ គ្រាន់តែសែន ព្រេនប៉ុណ្ណោះនិងរស់នៅជាមួយគ្នាអស់​រយ:ពេលជាង ១០ឆ្នាំ មានកូនស្រីម្នាក់ អាយុ៣ឆ្នាំ ជា ចំណងដៃ។
ក្រោយដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចនឹងស្រាវជ្រាវកោះហៅភាគីបុរសអតីតជាប្តីយកមកសាកសួរដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង