ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៣ក្លិប-សមាគម ចូលរួមជើងឯកកីឡា វាយកូនឃ្លីលើតុ ថ្នាក់ជាតិឆ្នាំ២០១៩

69

ភ្នំពេញ៖លោកនាយឩត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា លេខាធិការនៃក្រសួងអប់រំ យុវជន នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ពិធីបើកព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ និងអបអរសាទរទិវាជ័យ ជម្នះ៧មករា ខួបលើកទី៤១ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។
លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប-សមាគម ចូលរួមចំនួន១៣ ដែលមានកីឡាករ-កីឡាការិនី៧៩នាក់ ក្នុងនោះក្រុមកីឡាករក១ចំនួន៤២នាក់ ក្រុមយុវជនក២២៥នាក់ និងកីឡាការិនី១១នាក់។ ក្លិបទំាង១៣ រួមមាន ក្លិបក្រសួងមហាផ្ទៃ ក្លិបរដ្ឋសភាសែនជ័យ ក្លិបសាន់នីព្រីងធីង ក្លិបសន្ធរម៉ុកថ្មី ក្លិបដើមមៀន ក្លិបខេត្តព្រះសីហនុ ក្លិបអេលីហ្សា ក្លិបខេត្តកំពត ក្លិបស៊ីធីស្ពត ក្លិបAIS ក្លិបអ៊ីនធើស្ពៃឌីហ្សាញ់ ក្លិប All Star និងក្លិបមិត្តសម្លាញ់។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួត មានការប្រកួតជាក្រុមបុរស ក្របខ័ណ្ឌក១ អាយុចាប់ពី១៩ឆ្នាំឡើង ប្រកួតឯកត្តជនបុរសក្របខ័ណ្ឌ ក១ ប្រកួតឯកត្តជនក្របខ័ណ្ឌ ក១ អាយុក្រោម១៨ឆ្នាំ ប្រកួតវាយគូបុរសក្របខ័ណ្ឌ ក១ ប្រកួតជាគូយុវជនក្របខ័ណ្ឌ ក២ និងប្រកួតឯកត្តជននារីក្របខ័ណ្ឌ ក២ ។
ជាមួយនឹងការប្រកាសបើកការប្រកួតនេះក្រុមហ៊ុន One Park បានផ្ដល់តុសម្រាប់ប្រកួតចំនួន៤ ជាបណ្ដោះអាសន្ន ដោយសន្យាជួយតុ២បន្ថែមទៀត និង បានជួយកម្រាលទី
លានប្រកួត២៨៨ម៉ែត្រការ៉េទៀតផង។
លោកព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ កីឡាវាយកូនឃ្លីលើតុ ប្រចាំឆ្នាំ២០១៩ និង អបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០) នៅថ្ងៃទី២មករាខាងមុខនេះ មានវិញ្ញាសាប្រកួតចំនួន៤ គឺវិញ្ញាសាក្រុមបុរសក្របខណ្ឌ ក១ វិញ្ញាសាវាយគូបុរសក្របខណ្ឌក១-ក២ វិញ្ញាសាឯកត្តជនបុរសក្របខណ្ឌក១-ក២ និង វិញ្ញាសាឯកត្តជននារីក្របខណ្ឌក១-ក២ ៕

អត្ថបទដែលជាប់ទាក់ទង