ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោក សម្រេចតែងតាំង ស្មៀនសង្កាត់ផ្សារដេប៉ូ២ថ្មី ខណៈស្មៀនសង្កាត់ចាស់ត្រូវផ្លាស់ប្តូរ អោយទៅជាមន្ត្រី រដ្ឋបាលខណ្ឌទួលគោក

191

ភ្នំពេញ៖ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក បានសម្រេចធ្វើការតែងតាំងស្មៀនសង្កាត់ផ្សារដេប៉ូ២ថ្មី ខណៈដែលស្មៀនសង្កាត់ចាស់ត្រូវបានផ្លាស់ប្តូរអោយទៅកាន់តួនាទីជាអនុប្រធានការិយាល័យបុគ្គលិកនិងរដ្ឋបាលខណ្ឌទួលគោក ។
    ពិធីតែងតាំងនិងផ្ទេរភារកិច្ចស្មៀនសង្កាត់ខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៣ខែមករាឆ្នាំ២០២០ ក្រោមវត្តមាន លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកនិងលោកស្រីញ៉ែម មុំតំណាងក្រុមប្រឹក្សាខណ្ឌទួលគោក ។
  លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា ការផ្តាស់ ប្តូរ មុខតំណែងស្មៀនសង្កាត់ខាងលើនេះធ្វើឡើង មិនមែនដោយសារតែ ស្មៀនសង្កាត់ចាស់ មានកំហុសឆ្គងណាមួយនោះទេ។ ធាតុពិតលោកស្មៀន
សង្កាត់ចាស់ ត្រូវផ្ទេរឲ្យទៅជួយការងារនៅសាលាខណ្ឌទួលគោក។
  បន្ថែមពីលើនេះលោកឯក ឃុនដឿន ក៏បានធ្វើការផ្ដាំផ្ញើឲ្យ លោកស្មៀនសង្កាត់ថ្មីដែលបានតែងតាំងនេះត្រូវអនុវត្តការងារទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល បន្តការសិក្សារៀនសូត្រពីរាមច្បងចាស់ៗ
និងស្ដាប់បង្គាប់លោកចៅសង្កាត់ បង្កើតភាពស្និទ្ធស្នាលជាមួយមន្ត្រីក្នុងសង្កាត់និងមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ហើយបើមានចំណុចណាមិនយល់ចំពោះកិច្ចការងារ ត្រូវសួរនាំមន្ត្រីចាស់ៗរបស់យើង ដោយសារមន្ត្រីចាស់ៗរបស់គាត់ គឺជាឃ្លាំងធនធានធនធានមនុស្សដ៏សំខាន់ ។
  គួរបញ្ជាក់ថា យោងតាមសំណូមពរចាំបាច់ នៃរកិច្ចចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន
សម្រេចប្រការ ១៖ ក្នុងការរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃត្រូវបានផ្ទេរភារកិច្ច លោកម៉ក់ សាលីឌីឋានន្តរស័ក្តិ លេខាធិការរដ្ឋបាលថ្នាក់លេខ៦ ពីស្មៀនសង្កាត់ផ្សារដេប៉ូទី២ ឱ្យមកបម្រើការងារជាមន្ត្រីនៅសាលាខណ្ឌទួលគោក នៃរាជធានីភ្នំពេញ។
 ប្រការ ២ ៖ ក្នុងការរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃ លោក យិត ប៊ុនហៃ ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល ថ្នាក់លេខ ១០ត្រូវបានតែងតាំងបណ្តោះអាសន្នជាស្មៀនសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង