បាក់សំណង់អគារកម្ពស់ ៧ ជាន់ កំពុងសាងសង់នៅ កណ្ដាលក្រុងកែប
ខេត្តកែប ៖មានករណីបាក់សំណង់អគារកម្ពស់ ៧ ជាន់ ដែលកំពុងសាងសង់នៅ កណ្ដាលក្រុងកែប ខេត្ត កែប នៅរសៀលថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ នេះ មានកម្មករ កម្មការិនី ជាច្រើននៅជាប់ក្រោមសំណង់អគារបាក់ស្រុតនេះ ។ មូលហេតុបាក់ស្រុតអគារនេះ មិនទាន់ដឹងនៅឡើយទេ ។
លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅកាន់ទីកន្លែងកើតហេតុ ដើម្បីដឹកនាំការជួយសង្គ្រោះ ។
យោងតាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា ករណីបាក់អគារកម្ពស់៧ជាន់ បណ្តាលឱ្យមានការសង្កត់ និងជាប់មនុស្សប្រមាណជាង៤០នាក់នៅក្រោមនោះ ហើយនៅខណៈនេះដែរ សមត្ថកិច្ចកំពុងតែស្ថិតនៅក្នុងកន្លែងកើតហេតុ ជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះនៅទីនោះផងដែរ ។
សូមបួងសួងអោយ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលនៅជាប់ក្រោមគំនរបាក់បែកមានសុវត្ថិភាពគ្រប់ៗគ្នា៕