ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន នឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ

72

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នឹងចេញទៅខេត្តកែបនៅពេលបន្តិចទៀតនេះ ដើម្បីចូលរួមដឹកនាំការរុករកសង្រ្គោះកម្មករ ដែលកំពុងជាប់នៅក្រោមអគារដែលដួលរលំ។

បើតាមផេកហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃទី៣មករានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា ខ្ញុំនឹងចេញទៅខេត្ត​កែ​បនៅ​ ពេល​បន្តិ​ចទៀ​តនេះ ដើម្បីចូលរួម​ដឹ​ក​នាំការ​រុក​រ​កសង្រ្គោះក​ម្មករ ដែលកំពុ​ង​ជាប់​ នៅក្រោម​អគា​រដែលដួល​រ​លំ។

កម្មករជាជនរងគ្រោះប្រមាណជា ១៣នាក់​ហើយ ​ត្រូវបានជួយសង្គ្រោះចេញពីក្រោមគំ​ន​រ​អគារ គិតត្រឹមវេលាម៉ោងប្រមាណ៦និង២០​នា​ទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ។ មន្ត្រីខេត្តបានអះអាងថា មានជ​នរង​គ្រោះប្រ​មាណជា​២០-៣០នាក់ បានជាប់នៅក្រោមអគារដែ​ល​បា​ក់រលំ​នេះ ពេលពួកគេកំពុងធ្វើកា​រ​​។

ចំណែក លោកកែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រ​ងគ្រោះ​មហន្តរា​យ បានថ្លែងថា មន្រ្តីគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះ ​ម​ហន្ត​រាយ​ និងកម្លាំង៧១១ កំពុងចេញដំណើរ​ចុះ​ទៅជួ​យសង្រ្គោះ​ពល​រដ្ឋ ក្នុងករ​ណីបា​ក់រ​លំអគារ នៅខេត្តកែប ចំណែកឯក​ម្លាំងសមត្ថកិច្ច​ និងអាជ្ញាធរមូលដ្ឋាន ​កំពុង​អន្តរា​គមន៍ជួយសង្រ្គោះ និងយកមនុស្សចេញបាន​ ​ជាបន្ត​ប​ន្ទាប់​៕

សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ អគារមួយកន្លែង​មា​នកម្ព​ស់ប្រមា​ណជា៧​ជាន់ ស្ថិតនៅក្បែរវត្ត​ស​មាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំ។ អគារនេះត្រូវបានគេ​អះ​អាង​ថា សាងសង់សម្រេចបានប្រ​មា​ណជា​ ៩០ភាគរយ​ហើយ៕

អត្ថបទដែលជាប់ទាក់ទង