ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់រលំអគារនៅខេត្តកែប ៖ជួយសង្រ្គោះជនរងគ្រោះ១៩នាក់, ៤នាក់ស្លាប់

64

(ភ្នំពេញ)គិតម៉ោង៧៖៣០នាទីយប់ថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះក្រុមសមត្ថកិច្ចចម្រុះបានជួយសង្រ្គោះជនរងគ្រោះ១៩នាក់ក្នុងនោះជនរងគ្រោះ៤នាក់បានស្លាប់(ប្រុសម្នាក់ស្រីម្នាក់) នៅក្នុងគំនរអគារកម្ពស់៧ជាន់ដែលរលំបាក់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែប។

សូមបញ្ជាក់ថាអគារកម្ពស់៧ជាន់ស្ថិតនៅក្បែរវត្តសមាធិក្នុងក្រុងកែបខេត្តកែបបានបាក់រលំនៅវេលាម៉ោងប្រមាណ៤៖៣០នាទីល្ងាចថ្ងៃទី០៣ខែមករាឆ្នាំ២០២០នេះ។ជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ដែលជាកម្មករសំណង់ត្រូវបានគេសន្និដ្ឋានថាបានជាប់គាំងក្នុងគំនរអគារនេះ។

មានសេចក្តីរាយការណ៍ថាអគារនេះត្រូវបានគេអះអាងថាសាងសង់រួចរាល់ប្រមាណជា៩០ភាគរយហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។

ពាក់ព័ន្ធនឹងករណីរលំបាក់អគារនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាអញ្ជើញទៅដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះក្នុងគំនរអគារ៧ជាន់ដែលបាក់រលំនៅខេត្តកែបដោយផ្ទាល់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង