ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប​ង្កើត​គណៈកម្មការធ្វើកោសល្យវិច័យអគា​របាក់រលំអគារ, រកឃើញជនរងគ្រោះចំនួន២៣នាក់ , ស្លាប់៥នាក់

68

 

កែប៖ ករណីបាក់រលំអគារនៅខេត្តកែប គិតត្រឹមម៉ោង៥ព្រឹក រកឃើញជនរងគ្រោះចំ​នួ​ន២​៣នា​ក់ ក្នុងនោះស្លាប់៥នាក់។ ពាក់ព័ន្ធករណីនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានចេញសេចក្ដីស​ម្រេច ស្ដីពី​ការប​ង្កើត​គណៈកម្មការធ្វើកោសល្យវិច័យអគា​រ​រប​ស់​ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ ​សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២​០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

គណៈកម្មការធ្វើកោសល្យវិច័យអគា​ររលំនៅខេត្តកែប ដែលមានលោកទេព ធន រដ្ឋលេខាធិការ ជាប្រធាន និងលោកប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយនឹងសមាជិកចំនួនរូបទៀត ។ គណៈកម្មការធ្វើកោសល្យវិច័យអគា​រនេះ ធ្វើកោសល្យវិច័យអគា​រ​រប​ស់​ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ ​សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២​០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ត្រួតពិនិត្យគុណសម្បត្តិរបស់អ្នកសាងសង់ ធ្វើរបាយការណ៍លទ្ធផលជូនក្រសួង បំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

បើតាមរបាយការណ៍របស់មន្រ្តីនគរបាល បានឲ្យដឹងថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះច​ម្រុះ បានរកឃើញជនរងគ្រោះ​ ដែលកប់នៅក្នុងគំនរអគារ​ក​ម្ពស់៧ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នា​ក់ហើ​យ ដែលក្នុង​នោះមានជនរងគ្រោះ៥នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នា​ក់។

សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី អញ្ជើញដល់មន្ទីរពេទ្យខេត្តកែប ដើម្បីសួរសុខទុក ជន​រ​ងគ្រោះ នាម៉ោង ១១ យប់ ថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០ នេះ ក្នុងករណីគ្រោះមហន្តរា​យ​បាក់រលំអាគារកំពុងសាងសង់ នាខេត្តកែប។

នៅម៉ោង​២និង២៥ នាទី​ ឈានដល់ព្រឹកថ្ងៃទី​ ៤​ មករា​ ២០២០​​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ កំពុងរង់ចាំក្រុមសង្រ្គោះបន្ទា​ន់ដែលកំពុងកាត់ផ្ទាំងបេ​តុ​ង​​ និងកាត់សសៃដែក ដើម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជា​ពល​រដ្ឋ ដែលត្រូវបានអគារកម្ពស់​​៧ជាន់ បាក់រលំសង្កត់កាលពីថ្ងៃទី​ ៣​ មករា។ នៅកន្លែងដែ​លកំ​ពុងគាស់កាយនេះ គឺមានឮសំឡេងអ្នករងគ្រោះស្រែកពីខាងក្នុង ដែលមានគ្នាចំនួន​ ៤​ នាក់ នៅរស់រានមានជីវិតនៅឡើយ។​

សម្តេចតេជោ​ ហ៊ុន​ សែន​ មិនបានគិតពីការនឿយហត់សូ​ម្បីបន្តិ​ចណាឡើយ​ គឺខិតខំដើម្បីជួយសង្រ្គោះជីវិតបង​ប្អូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ករណីរលំបាក់អគា​រក​ម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ៣០​នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំ​ណង់​ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។

ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។

នេះជាឧបទ្ទវហេតុរលំអគារលើកដំបូង ក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មា​នករណីរលំបាក់អ​គារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា បណ្តាលឱ្យមាន​មនុ​ស្ស​ស្លាប់២៨នាក់ និងរបួស២៦នាក់៕

អត្ថបទដែលជាប់ទាក់ទង