កម្មករជាង៤០នាក់ ដួលសន្លប់នៅរោងចក្រស្រុកបាទី
តាកែវ៖បន្ទាប់ពីទទួលបានដំណឹងមាន កម្មករ កម្មការិនី ដួលសន្លប់ចំនួន ៤១នាក់ នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទីភ្លាមៗ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានចុះសួរសុខទុក្ខកម្មករ កម្មការិនីភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកបាទី នាព្រឹកថ្ងៃទី២១ខែមករានេះ។
បើយោងតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨នឹង២០នាទី កម្មករ កម្មការិនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី បានដួលសន្លប់ចំនួន ៤១នាក់ ចំពោះការដួលសន្លប់នេះ អាជ្ញាធរមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ។
បច្ចុប្បន្នក្រុមកម្មករ កម្មការិនី ដែលដួលសន្លប់នេះត្រូវបាន អាជ្ញាធរស្រុកបាទី បានដឹកបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាទី ៕