ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតិថិជនសម្រុកចូលទីផ្សារទួលទំពូង និងផ្សារបឹងកេងកង ទ្វេរដង មកទិញទំនិញគ្រប់មុខ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន

61

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២០នេះលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូង និង លោកឯក និមល ប្រធានផ្សារបឹងកេងកងបានប្រាប់អោយដឹងស្រដៀងៗគ្នាថាខណៈពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះតាមការចុះពិនិត្យសង្កេតមើលជាក់ស្ដែងនាព្រឹកមិញនេះគឺសន្ទុះនៃអតិថិជនយ៉ាងច្រើនគាត់មកកាន់ទីផ្សារដើម្បីរកទិញទំនិញគ្រប់មុខពិសេសរាល់មុខទំនិញសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនដូចជាសាច់ជ្រូក សាច់ មាន់ ត្រី បន្លែ ផ្លែឈើគ្រប់មុខនិងផ្កាផងដែរទុកត្រៀមសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិននៅថ្ងៃស្អែកនេះ។
លោកប្រធានផ្សារទាំង២រូបខាងលើនេះបានលើកឡើងស្រដៀងៗគ្នាថាបើគិតពីចំនួននៃអតិថិជនកាលពីថ្ងៃដូចសព្វដងពោលគឺថ្ងៃមិនទាន់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននិងថ្ងៃនេះគឺចំនួនអតិថិជននៃផ្សារទាំង២ខាងលើនេះគឺមានចំនួនកើនទ្វេរដងដោយមករកទិញទំនិញនៅផ្សារទុកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិននាឆ្នាំនេះ។លោកប្រធានផ្សារបន្តទៀតថានៅពេលអតិថិជនគាត់មកកាន់ទីផ្សារច្រើនយ៉ាងនេះដោយខាងគណៈកម្មការផ្សារយើងទាំង២ដោយបញ្ចេញកម្លាំងសន្តិសុខ និង បុគ្គលឹកផ្សារចុះជួយសម្របសម្រួលទាំងនៅក្នុងបរិវេណផ្សារនិងតាមដងផ្លូវនាជុំវិញបរិវេណដើម្បីកាត់បន្ថយនៃការកកស្ទះចរសចរាចរណ៍ហើយពិសេសជាងនេះទៅទៀតគឺរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណះនិងបង្កាទប់ស្កាត់នៃអំពើចោរកម្មផងដែរដើម្បីសុវត្ថិភាពអតិថិជននិងបងប្អូនអាជីវករ។
លោកប្រធានផ្សារទាំង២រូបខាងលើបានអោយដឹងទៀតថាចំពោះសាច់ជ្រូក សាច់មាន់គឺលក់ដូរមានសន្ទុះកើនឡើងជាងពេលមុនៗពោលគឺកាលពីមិនទាន់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនគឺបងប្អូនអាជីវករគាត់លក់សាច់ជ្រូកក្នុង១ថ្ងៃអស់ជិត១តោនតែប៉ុណ្ណោះតែនៅពេលនេះជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនគឺបងប្អូនអាជីវករលក់ដូរសាច់ជ្រូកនិងសាច់មាន់មានការកើនឡើងទ្វេរដងឯណោះដោយលក់ដូរដាច់រាប់លុយមិនចង់ទាន់ដោយដាច់បាយដាច់ទឹកដោយរវល់និងការលក់ដូរ។
ចំពោះមុខទំនិញដែលហាមឃាត់គឺមិនមានការលក់ដូរនោះទេដូចជាផាវជាដើម។
ចំពោះការងារសន្តិសុខ សណ្ដាប់ធ្នាប់និងការងារចុះធ្វើអនាម័យបរិស្ថានគឺជំរុញបន្តធ្វើជាប្រចាំដើម្បីអោយទីផ្សារមានអនាម័យបរិស្ថានល្អផងដែរ៕

អត្ថបទដែលជាប់ទាក់ទង