ប្រធានផ្សារបន្លែច្បារអំពៅ៖ ថ្ងៃនេះចាប់តាំងព្រឹកដល់ល្ងាច អតិថិជនបន្តចូលផ្សារ កើនឡើង៣ដង បើធៀបថ្ងៃធម្មតាមុនចូលឆ្នាំចិន…!!!
ភ្នំពេញ៖លោកសាន់ ប៊ុនណា ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានអោយដឹងថាសម្រាប់ថ្ងៃនេះពោលគឺចាំងពីព្រឹករហូតដល់ល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ២០២០នេះខណៈពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ដល់ថ្ងៃទី២៧ខែមករាឆ្នាំ២០២០នេះហើយបើតាមការចុះពិនិត្យសង្កេតមើលជាក់ស្ដែងដោយផ្ទាល់ភ្នែកគឺចាប់តាំងពីព្រឹករហូតមកដល់ល្ងាចនេះគឺសន្ទុះនៃអតិថិជនមានចំនួនកើន៣ដងបើធៀបទៅនិងថ្ងៃធម្មតាដោយគាត់សម្រុកមកកាន់ទីផ្សារបន្លែច្បារអំពៅដើម្បីរកទិញទំនិញគ្រប់មុខពិសេសរាល់មុខទំនិញសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនដូចជាសាច់ជ្រូក សាច់ មាន់ ត្រី បន្លែ ផ្លែឈើគ្រប់មុខនិងផ្កាចម្រុះគ្រប់ពណ៌ផងដែរយកទៅផ្ទះគាត់ទុកត្រៀមសម្រាប់ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននៅថ្ងៃស្អែកនេះ។
លោកប្រធានផ្សារបន្លែច្បារអំពៅខាងលើនោះបានលើកឡើងដោយសង្កត់ធ្ងន់ថាបើគិតពីចំនួននៃអតិថិជនផ្សារបន្លែច្បារអំពៅដែលគេហៅថាផ្សារក្រោមនោះកាលពីថ្ងៃធម្មតាពោលគឺថ្ងៃមិនទាន់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននិងថ្ងៃនេះជាថ្ងៃជិតចូលឆ្នាំចិននោះគឺចំនួនអតិថិជននៃផ្សារបន្លែគឺមានចំនួនកើនឡើងបីដងបើធៀបមកថ្ងៃធម្មតាដោយពួកគាត់មករកទិញទំនិញនៅផ្សារទុកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាមនាឆ្នាំនេះ។លោកសាន់ ប៊ុនណាប្រធានផ្សារបន្លែច្បារអំពៅបន្តទៀតថានៅពេលអតិថិជនគាត់សម្រុកមកកាន់ទីផ្សារបន្លែច្រើនយ៉ាងនេះដោយខាងគណៈកម្មការផ្សារយើងខ្ញុំខិតខំបំពេញការងារដោយបញ្ចេញកម្លាំងសន្តិសុខ និង មន្រ្តីបុគ្គលឹកផ្សារចុះជួយសម្របសម្រួលបញ្ហាសណ្ដាប់ធ្នាប់របៀបរៀបរយទាំងនៅក្នុងបរិវេណផ្សារនិងតាមដងផ្លូវនាជុំវិញបរិវេណដើម្បីកាត់បន្ថយនៃការកកស្ទះចរសចរាចរណ៍ហើយពិសេសជាងនេះទៅទៀតនោះគឺរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណះនិងបង្កាទប់ស្កាត់នៃអំពើចោរកម្មនានាផងដែរដើម្បីសុវត្ថិភាពអតិថិជននិងបងប្អូនអាជីវករ។
លោកប្រធានផ្សារលើបានអោយដឹងទៀតថាចំពោះសាច់មាន់ ,សាច់ជ្រូកគឺលក់ដូរមានសន្ទុះកើនឡើងជាងពេលមុនៗពោលគឺកាលពីមិនទាន់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនគឺបងប្អូនអាជីវករគាត់លក់សាច់ជ្រូកក្នុង១ថ្ងៃអស់៧០០ទៅ៨០០គីឡូក្រាមតែប៉ុណ្ណោះតែនៅពេលនេះជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាមគឺបងប្អូនអាជីវករគាត់លក់សាច់ជ្រូកនិងសាច់មាន់មានការកើនឡើងទ្វេរដងឯណោះដោយលក់ដូរដាច់ណាស់ដោយរាប់លុយមិនចង់ទាន់ដោយអ្នកខ្លះដាច់បាយដាច់ទឹកព្រោះរវល់និងការលក់ដូរព្រោះមួយឆ្នាំមានតែម្ដងហត់នឿយនៃការលកដូរក៏ពិតមែនតែសប្បាយចិត្តកើបលុយ។
ចំពោះមុខទំនិញដែលហាមឃាត់គឺមិនមានការលក់ដូរនោះទេដូចជាផាវជាដើម។ល។
លោកប្រធានផ្សារបន្តទៀតថាចំពោះការងារសន្តិសុខ សណ្ដាប់ធ្នាប់និងការងារចុះធ្វើអនាម័យ បរិស្ថានគឺជំរុញបន្តធ្វើជាប្រចាំដើម្បីអោយទីផ្សារមានអនាម័យបរិស្ថានល្អប្រសើរផងដែរគឺដើម្បីផាសុខភាព៕