ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ និងបើករថយន្តដឹកសិស្សម្នាក់ ចាយមិនគ្រប់ បន្ថែម​មុខ​របរថ្មី ចេញឆក់ជនបរទេស ត្រូវន​គរ​បាល​ឃាត់ខ្លួន

54

 

ភំ្នពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយព័ត៌មានថា កម្លាំងជំនាញរបស់ការិយាល័យ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងបទ​ល្មើស ជាក់ស្តែង នៅចំណុចផ្លូវលេខR៦ (ផ្លូវរថភ្លើង) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២១និង១០នាទី ដែលបានប្រព្រឹត្តបទល្មើសអំពើលួច មាន​ស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយពណ៌ផ្កាឈូក) ពីជនបរទេស ប្រព្រឹត្ត​នៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេ​ខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ និង ចាប់យកម៉ូតូជាមធ្យោបាយ​ជិះ​ធ្វើស​កម្មភាព និងកាបូបរបស់ជនរងគ្រោះ ​បញ្ជូនមកការិយាល័យ ចាត់ការតាមនីតិវិធី ​។

ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ ពូន សុទ្ធី ហៅ ហ្វី ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តដឹកសិស្ស ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ២-ឈ្មោះ ហែម ចំរើន ហៅ សក្តិ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IB ៥៥៨០ ។ និងភស្តុតាងចាប់យករួមមាន កាបូបស្ពាយ ពណ៌ផ្កាឈូក ចំនួន ១ ប្រាក់ដុល្លារ ចំនួន ៨០ ដុល្លារអាមេរិក ទូរស័ព្ទដៃម៉ាកហូវៃ លិខិតឆ្លងដែន និងសម្ភារៈមួយចំនួនទៀត។

ចំណែកជនរងគ្រោះ ឈ្មោះ ZHANG YANLING ភេទស្រី អាយុ ៤១ ឆ្នាំជនជាតិ ចិន កាន់លិខិតឆ្លងដែន ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូ​វលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នពេញ មុខរបរ ទេសចរណ៍ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង