ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រៀមលក្ខណៈគ្រប់គ្រា​ន់ សម្រាប់បង្ការទប់ស្កា​ត់​ជំងឺរលាក​សួត ប្រភេទ​ថ្មីឈ្មោះ​វីរុស កូរ៉ូណាប្រភេទថ្មី ដាក់ម៉ាស៊ីនស្កែនកំដៅ​​​ ​នៅតាមច្រ​កចេ​ញចូល ​អ​​ន្តរ​ជាតិ

48

 

ព្រះសីហនុ៖ មន្ទីរសុខាភិបាលខេ​ត្ត​ព្រះសីហនុ បានត្រៀមលក្ខណៈគ្រប់គ្រា​ន់ សម្រាប់បង្ការទប់ស្កា​ត់​ជំងឺរលាក​សួត ប្រភេទ​ថ្មីឈ្មោះ​វីរុស កូរ៉ូណាប្រភេទថ្មី។ ក្រោយពីការផ្ទុះជំងឺរលាកសួ​ត​ប្រភេទថ្មី ឈ្មោះកូរ៉ូណាវីរុស មាននៅប្រ​ទេសថៃ លើភ្ញៀវទេសច​រជន​ជាតិ​ចិន មកពីទីក្រុងវូ​ហាន ប្រទេ​សចិ​ន​។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល​ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺ​ឆ្លង បានពង្រឹងនឹងរៀបចំ ដាក់ម៉ាស៊ីនស្កែនកំដៅ​ ​នៅតាមច្រកចេញចូល​អ​ន្តរជាតិ ដោយឡែកនៅអាកាសយានដ្ឋានអ​ន្ត​រ​ជាតិ ខេត្តព្រះសី​ហ​នុ ក៏មានរៀបចំដាក់ម៉ាស៊ី​នស្កែនកំដៅ​ផងដែរ កាលពីថ្ងៃទី​១០ ខែមករា ឆ្នាំ២០​២០​ ដើម្បីឱ្យក្រុមចត្តាឡីស័ក ធ្វើ​ការស្រាវជ្រាវរ​ក​ករណី​សង្ស័យ ជំងឺឆ្លងប្រភេទ​ថ្មី លើភ្ញៀវទេសចរណ៍មកលេងស្រុកខ្មែរ​ ​នៅតា​មច្រកអាកាសយានដ្ឋានអ​ន្ត​រជាតិខេត្តព្រះ​សី​ហនុ សម្រាប់បង្ការទប់ស្កា​ត់​ការ​ឆ្លង ចូលមេរោគផ្លូវដង្ហើ​ម​ប្រភេ​ទថ្មី មកប្រទេសកម្ពុជា។

ទន្ទឹ​មនោះ មន្ទីរសុខាភិបាល ក៏បានត្រៀមបន្ទប់ដាក់​អ្ន​កជំងឺ ឲ្យនៅដាច់ដោយឡែ​ក នៅក្នុងព្រលានយន្តហោះអន្តរ​ជា​តិព្រះសី​ហនុ​ និងមន្ទីរពេទ្យបង្អែ​ក​ខេត្ត និងសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់សម្រា​ប់​ការព្យា​បាល​ផ​ងដែរ ៕

អត្ថបទដែលជាប់ទាក់ទង