ចិនបញ្ចេញប្រាក់១៤៥លានដុល្លារ ឲ្យខេត្តកើតជំងឹដើម្បីទប់រាតត្បាត
ទីភ្នាក់ងារព័ត៌មានបរទេស រាយការណ៍ពីក្រុងប៉េកាំង នៅថ្ងៃទី២៤មករានេះថា ក្រោយពីបិទចាក់សោទីក្រុងវូអាន ដែលមានប្រជាករ១១លាននាក់ និងបន្ទាប់ប្រកាសបិទទីក្រុងហួងហ្គាង ដែលមានប្រជាករ៧,៥លាននាក់ ក្នុងខេត្តហូបេមកនៅថ្ងៃនេះ រដ្ឋាភិបាលចិន បានសម្រេចអនុម័តថវិកាបន្ទាន់ចំនួន១៤៥លានដុល្លារ ឲ្យទៅខេត្តហូបេ ជាខេត្តប្រភេពនៃការកើតជំងឺឆ្លងដោយវីរុស Corona ដើម្បីជួយទប់ទល់កុំឲ្យជំងឺនេះ ឆ្លងចេញរួចពីទីនេះ។
ខណៈនេះអ្នកស្លាប់ដោយសារជំងឺនេះ បានកើនដល់២៥នាក់ហើយ។ អ្នកឈឺមានចំនួន៨៣៥នាក់ ដែលក្នុងនោះធ្ងន់១៧៧នាក់ និងអ្នកដែលគេសង្ស័យថាបានឆ្លង គឺមានរហូត១០៧២នាក់។
នៅក្រុងប៉េកាង អាជ្ញាធរបានប្រកាសលុបចោលកម្មវិធីជួបជុំធំៗ ក្នុងអំឡុងបុណ្យចូលឆ្នាំចិនខាងមុខនេះទាំងអស់ រួមទាំងសារមន្ទីរ វត្តអារាម ព្រះវិហារ និងទីប្រជុំជនសំខាន់ៗ។
ជំងឺឆ្លងនៅចិនកំពុងតែរាតត្បាតតែអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសអាសន្នទេ។ ទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយនៅថ្ងៃទី២៤មករានេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតឆ្លងដោយវីរុស Corona នៅចិន បានកើនដល់២៥នាក់
ហើយនិងមានអ្នកជំងឺឆ្លងចំនួន៨៣០នាក់។
ជំងឺឆ្លងវីរុសCoronaនៅចិននេះ កំពុងឆ្លងរាលដាលពីមនុស្សម្នាក់ទៅម្នាក់យ៉ាងឆាប់រហ័ស ប៉ុន្តែអង្គការសុខភាពពិភពលោក WHO បាននិយាយថា ជំងឺនោះគឺជាជំងឺឆ្លងរាតត្បាតតែក្នុងស្រុកចិនទេ មិនទាន់អាចប្រកាសអាសន្នបានថា ជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូលឡើយ។
ឆ្លងលឿនណាស់! ជំងឺឆ្លងនៅចិន បានរាលដាលមកដល់វៀតណាម!។ ស្ថានការណ៍នៃការឆ្លងរាតត្បាតជំងឺផ្លូវដង្ហើមដោយសារឆ្លងវីរុសCoronaពីស្រុកចិនបានរាតត្បាតលឿនណាស់។ ចុងក្រោយនេះជំងឺនេះបានរាតត្បាតមកដល់វៀតណាម សាំងហ្គាពួរ អារ៉ាប់ប៊ីសាអូឌីត និងហុងកុង ថៃ។
ទីភ្នាក់ងារព័ត៌មានបរទេសបានផ្សាយនៅថ្ងៃទី២៤មករានេះថា ជនជាតិចិន២នាក់ឪពុកកូន រស់នៅក្រុងហូជីមិញ ត្រូវបានគេរកឃើញថាពិតជាមានជំងឺរលាកសួត ដោយសារវីរុសCoronaនេះ។ គឺកូនបានឆ្លងវីរុសពីឪពុក បន្ទាប់ពីឪពុកនោះ ទៅទេសចរណ៍នៅទីក្រុងវូហាន (ចិន) ឆ្លងមកពីទីនោះ។ អ្នកទាំងពីរចូលពេទ្យតាំងពីថ្ងៃទី១៧មករា បន្ទាប់ពីឡើងកម្តៅខ្លួនខ្លាំង ចុងក្រោយពិនិត្យឃើញថាមានជំងឹនោះមែន៕