ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីចិន ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៏ជាតិ អន្ដរជាតិជិត៣ម៉ឺន នាក់ កើនជិត៨ភាគរយ បើធៀបឆ្នាំចាស់

47

 

ព្រះសីហនុ ៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម-កូរ៉េ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ ដែលជាតំបន់ទេស ចរណ៍មួយដ៏មានសក្ដានុពលរបស់កម្ពុជាទទួលបាន ភ្ញៀវ ទេសចរណ៏ ជាតិ អន្ដជាតិសរុប ២៨,០៣៤នាក់ កើនឡើង៧.៧៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មាន ត្រឹម២៦,០០៦នាក់។
តាមរបាយការណ៍ របស់មន្ទីរទេសចរណ៏
ខេត្តព្រះ សីហនុ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរខាងលើនេះ មានភ្ញៀវជាតិប្រមាណនាក់ ២២,២៣ ៣នាក់ កើនឡើង៨.៥២% (ឆ្នាំ២០១៩ មាន២០,៤៨៦ នាក់) និងភ្ញៀវអន្តរជាតិប្រមាណនាក់ ៥,៨០១ នាក់ កើនឡើង៥.០៩% (ឆ្នាំ២០១៩ មាន៥,៥២០នាក់)។
ក្នុងចំណោមនោះ ទេសចរណ៏តាមបណ្តាកោះនានាសរុបប្រមាណ ៣,៧៩៨នាក់ ថយចុះ៥.៣១% (ឆ្នាំ២០១៩ មាន៤,០១១នាក់)រួមមានភ្ញៀវជាតិ ប្រមាណ២,០៤២នាក់កើនឡើង៣៩.៩៥%(ឆ្នាំ ២០១៩ មាន១,៨៣៩នាក់) និងអន្តរជាតិប្រមាណ១,៧៥៦នាក់ ថយចុះ៣១.១៩% (ឆ្នាំ២០១៩ មាន២, ៥៥២នាក់)។
ជាមួយគ្នានេះដែរ ក៏មាននាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ មួយនាវា មានភ្ញៀវសរុប១,៥៩៨នាក់, ស្រី៨៩៩នាក់, នាវិក ៧៧៩នាក់ និងស្រី១៥៣នាក់។ ដោយឡែក សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានធានាយ៉ាងល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ពោលភ្ញៀវទេសចរណ៏អាចដើរលេងកម្សាន្ដ បានយ៉ាងសប្បាយរីករាយ នៅថ្ងៃចូលឆ្នាំចិន វៀត ណាមនៅក្រុងព្រះសីហនុឆ្នាំ២០២០៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង