ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣ម៉ឺន នាក់ បានមកលេង នៅខេត្តកំពង់ចាម ក្នុង រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម

109

 

កំពង់ចាម៖ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឱ្យដឹងនាព្រឹកថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័កព​.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ខែមករា ឆ្នាំ២០ ២០នេះថា រយៈពេលបីថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមឆ្នាំនេះ ខេត្តកំពង់ ចាមទទួលបានភ្ញៀវទេសចរមកទស្ស នាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដ មាន ប្រមាណជាង៣ម៉ឺននាក់ គឺមានការប្រហាក់ប្រហែលគ្នា បើប្រៀប ធៀបទៅនឹងឆ្នាំមុន។
លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរ ណ៍ បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរ ប្រមាណ៣២៧៨៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២២៦៦នាក់ និងភ្ញៀវទេសចរអន្តរ ជាតិមានចំនួនប្រមាណ៥២ ២នាក់។ នៅក្នុងខេត្តកំពង់ចាមមានរមណីយ ដ្ឋានទេសចរណ៍ ចំនួន១០កន្លែង សម្រាប់ភ្ញៀវមកកម្សាន្តសប្បាយ។ ដោយប្រទេស ជាតិមាន សុខសន្តិភាព ប្រជាពលរដ្ឋធ្វើ ដំណើរកម្សាន្តដោយសប្បាយរីករាយ ទៅ តាមចំណង់ចំណូលចិត្តរបស់ ពួកគាត់៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង