ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជារៀបចំពិធីផ្ដល់ការ អប់រំណែនាំ តម្រង់ទិស និងពិគ្រោះយោបល់ ជាមួយសិក្ខាកាមខ្មែរ ដើម្បី ឱ្យបងប្អូនរៀបចំផែនការជីវិតអោយបានល្អប្រសើរ

61
ប្រទេសកូរ៉េ៖ ក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំកូរ៉េបីថ្ងៃ ស្ថានទូតកម្ពុជា បានរៀបចំពិធីផ្ដល់នូវការអប់រំណែនាំ តម្រង់ទិស និងពិគ្រោះយោបល់ ជាមួយសិក្ខាកាមខ្មែរ ដែលមានដូចជាពលករ ស្ត្រីខ្មែររៀបការគ្រួសារកូរ៉េ និងក្រុមសិស្សនិស្សិត ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនបានជាទុនរៀបចំផែនការជីវិតរបស់ខ្លួនអោយបានល្អប្រសើរទាំងគុណភាព និងសុខភាពប្រកបដោយគុណធម៌របស់សង្គមជាតិ។
  នេះបើតាមការបង្ហាញអោយឃើញតាមរយៈបណ្តាញសង្គមហ្វេសបុករបស់ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ  ដែលក្នុង តាមរយៈបណ្តាញសង្គមហ្វេសបុកនេះមានន័យថា ៖ ឆ្លៀត ឱកាសឈប់សម្រាកបុណ្យចូលឆ្នាំកូរ៉េបីថ្ងៃ ស្ថានទូតកម្ពុជារួមជាមួយវាគ្មិនសំខាន់ៗពីកម្ពុជា បានចំណាយពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ផ្ដល់នូវការអប់រំណែនាំ តម្រង់ទិស ពិគ្រោះយោបល់ ជាមួយសិក្ខាកាមខ្មែរយើងដែលជាពលករ ស្ត្រីខ្មែររៀបការគ្រួសារកូរ៉េ ក៏ដូចជាសិស្សនិស្សិត ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនរៀបចំផែនការជីវិតរបស់ខ្លួនហើយបម្លែងខ្លួនឲ្យទៅជាកោសិកាដែលមានគុណភាព និងសុខភាពប្រកបដោយគុណធម៌របស់សង្គមជាតិយើង។
អរគុណបងៗវាគ្មិនទាំងឡាយ រួមមាន ព្រះតេជគុណផុន ភក្តី, លោកបណ្ឌិតអៀង សុធារ៉ា, លោកគ្រូឃីម សុខហេង និងលោកគ្រូអោម សេងបូរ៉ា និងជាពិសេសអរគុណដល់បងប្អូនខ្មែរដែលជាសិក្ខាកាមទាំងអស់ប្រមាណជា 600 នាក់នេះ ដែលបានយកពេលវេលាដ៏មានតម្លៃ មកកែច្នៃឲ្យអនាគតរបស់ខ្លួនកាន់តែមានតម្លៃទ្វេដង៕
អត្ថបទដែលជាប់ទាក់ទង