ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម អ្នកធ្វើដំណើរ អាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០នេះ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តនូវភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម លោកអ្នកដែលកំពុងធ្វើដំណើរតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ អាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ។
លោកស្នងការ បានបញ្ជាក់ថា ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រង្វង់មូលបែបនេះ (ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបាន ដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។
លោកបន្តថា ភ្លើងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ ៕