ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនី ឆេះខ្សែភ្លើង បណ្តាលឲ្យដាច់ភ្លើង នៅម្តុំបឹងកេងកង

72

 

ភ្នំពេញ៖ក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកង បានរាយការណ៍អោយដឹងថា ដោយមានករណីទុស្សេឆ្លងចរន្តអគ្គិសនីឆាបឆេះបង្គោលភ្លើងនិងខ្សែភ្លើងយ៉ាងសន្ធោរសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលទៅដលបងប្អូនប្រជាជនដែលមានលំនៅដ្ឋានក្បែរៗនោះ និងអ្នកដំណើរផងដែរដោយខ្សែភ្លើងឆេះ ធ្លាក់កាត់ទទឹងផ្លូវនៅកែងផ្លូវប៉ាស្ទ័រ និង៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១២​ ខែគុម្ភះ​ ឆ្នាំ២០២០​នេះ។
ខណៈពេលអគ្គីភ័យកំពង់តែឆាបឆេះខ្សែភ្លើង និងបង្គោលភ្លើងនោះក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកង បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ដោយមិនអោយអគ្គីភ័យមានការ ឆាបឆេះរាលដាលទៅដល់ផ្ទះប្រជាជននៅក្បែរ កន្លែងកើតហេតុខសងលើនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង