ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមន្រ្តីអង្គការការពារ និងអភិរក្សសត្វព្រៃឈើ ជលផលកម្ពុជាចំនួន១០នាក់ នាំយកមកសាកសួរករណីប្រើប្រាស់តួនាទីធ្វើការគំរាមកំហែងប្រជាពលរដ្ឋ

75

ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានថ្លែងថាកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់បានឃាត់ខ្លួនមន្រ្តីអង្គការការពារនិងអភិរក្សសត្វព្រៃឈើជលផលកម្ពុជាចំនួន១០នាក់នាំយកមកសាកសួរដោយជាប់សង្សយ័ថាពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ.នឹងប្រើប្រាស់តួនាទីអង្គការការពារនិងអភិរក្សសត្វព្រៃឈើជលផលកម្ពុជាធ្វើការគំរាមកំហែងប្រជាពលរដ្ឋនៅចំណុចភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ។

  ជនសង្សយ័ដែលឃាត់ខ្លួនរួមមាន÷

ឈ្មោះឆុនឈួនភេទប្រុសអាយុ៤២ឆ្នាំមុខរបរមន្រ្តីអង្គការនិងអ្នកសារព័ត៌មានមានទីលំនៅភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ

ឈ្មោះកងសារ៉ាវុធភេទប្រុសអាយុ៤៧ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ

ឈ្មោះម៉មរតនាភេទប្រុសអាយុ២៧ឆ្នាំមុខរបមន្រ្តីអង្គការមានទីលំនៅភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ។

ឈ្មោះសាន់សុខុមភេទប្រុសអាយុ៤៣ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ៤ក្រុងព្រះសីហនុ។

ឈ្មោះអឿនចាន់ថាភេទប្រុសអាយុ២០ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១  សង្កាត់លេខ១ក្រុងព្រះសីហនុ

ឈ្មោះនួនហេងភេទប្រុសអាយុ៤២ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ៣សង្កាត់លេខ២ក្រុងព្រះសីហនុ

ឈ្មោះហុឹមសុីណាតភេទប្រុសអាយុ៥៣ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ

ឈ្មោះឈុនចាន់ដារ៉ាភេទប្រុសអាយុ៥៥ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ

ឈ្មោះចាន់រីភេទប្រុសអាយុ៤១ឆ្នាំមុខរបរមន្រ្តីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ

១០ឈ្មោះផានសារ៉ាត់ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរអ្នកសារព័ត៍មានមានទីលំនៅភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុ

វត្ថុតាងចាប់យករួមមាន៖រថយន្ត០១គ្រឿងផ្លាកលេខខ.2- 1973ម៉ាកម៉ាសស្តារពណ៌ត្រេអុី។

  លោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថាបច្ចុប្បន្នកម្លាំងមន្ទីរយុត្តិធម៌កំពុងសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់។ទោះជាយ៉ាងនេះក្តីក្រុមការងារព័ត៌មាននៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីខាងអង្គការខាងលើជុំវិញការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ចនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង