ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកដំណើរ​តាម​នាវា WESTERDAM ពុំមាន​ផ្ទុកមេរោគ Covid-19

44

 

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​បច្ចុប្បន្នភាព​ចុងក្រោយបង្អស់​របស់​សុខ​ភាព​អ្នកដំណើរ​តាម​នាវា​ខ្នាត​ធំ​វេ​ស្ទឺ​ដាម​ដែល​នៅ​សេសសល់​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស អំពី​បច្ចុប្បន្នភាព​ចុងក្រោយបង្អស់​អំពី​សុខភាព អ្នកដំណើរ​តាម​នាវា WESTERDAM នៅ​រសៀល​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​អ្នកដំណើរ​តាម​នាវា Westerdam ចំនួន​១៥៨០​នាក់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា អវិជ្ជមាន ទាំងអស់​។​

ក្រសួងសុខាភិបាល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​-​បុគ្គលិក​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅ​ទូទាំងប្រទេស ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​បំពេញភារកិច្ច​បានល្អ​ប្រសើ​រ​បំផុត​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សូម​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​ការប្រុងប្រយ័ត្ន និង​ធ្វើ​អនាម័យ​ជា​ស្តង់ដារ ដើម្បី​កាត់បន្ថយ​ការប៉ះពាល់ និង​ក​ការ​ចម្លងជំងឺ​មួយចំនួន​៕​

 

អត្ថបទដែលជាប់ទាក់ទង