ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មជន​ស្ត្រី​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ​នៅ​កម្ពុជា ផ្ញើលិខិត​ចំហរ​ជូន​ប្រមុខ​រដ្ឋាភិបាល​

66

 

​លិខិត​ចំហ​របស់​សកម្មជន​ស្ត្រី​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ​នៅ​កម្ពុជា​គោរព​ជូន​ចំពោះ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា – សិទ្ធិ​ស្ត្រី ជា​សិទ្ធិមនុស្ស​៖ កម្ពុជា​ត្រូវគោរព​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​សម្តែង​មតិ អារម្មណ៍ និង​ជម្រើស​រាងកាយ​របស់​ស្ត្រី​។ លិខិត​ចំហរ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៩​កុម្ភៈ​របស់​តំណាង​សង្គម​ស៊ីវិល ដែល​ត្រូវបាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យកមក​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ។​

​ការដាក់ទណ្ឌកម្ម​ទៅលើ​ស្ត្រី​ដោយសារតែ​ជម្រើស​នៃ​ការ​ស្លៀកពាក់​របស់​ពួកគេ គឺជា​ឫសគល់​នៃ​អំពើហិង្សា​និង ការរើសអើង​លើ​ស្ត្រី វា​មិនមែនជា​ដំណោះស្រាយ​នោះទេ ដែល​រាជរដ្ឋាភិបាល​គួរ​ធ្វើការ​ពិចារណា​ឡើងវិញ​។ យើងខ្ញុំ សូម អំពាវនាវ ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ធានាថា កម្ពុជា​នឹង​គោរព​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​សម្តែង​មតិ អារម្មណ៍ និង​ជម្រើស រាងកាយ​របស់​ស្ត្រី ដើម្បី​សម្រេចបាន​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​បញ្ឈប់​អំពើហិង្សា​ផ្អែកលើ​យេនឌ័រ​នៅ​កម្ពុជា​៕

 

អត្ថបទដែលជាប់ទាក់ទង