ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត​ទាំងអស់​មិនត្រូវ​ចាត់ទុក​ខ្លួន​ជា​ខ្សែបណ្ដោយ ឫ​ជា​អង្គភាព​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ​នោះឡើយ

82

​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​លេ​ី​កឡេ​ី​ង​ថា អភិបាលខេត្ត​ទាំងអស់​មិនត្រូវ​ចាត់ទុក​ខ្លួន​ជា​ខ្សែបណ្ដោយ ឫ​ជា​អង្គភាព​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ​នោះឡើយ ដែល​ចំណុច​នេះ​មិនត្រូវ​ទៅនឹង​ច្បាប់​ដែល​ចែង​នាពេល​កន្លងមក​នោះទេ​។

​ក្នុង​ពិធី​បូកសរុប​លទ្ធផល​នៃ​អង្គសន្និបាត​របស់​ក្រសួងមហាផ្ទៃ​ឆ្នាំ​២០១៩ នា​ទីស្ដីការ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា អភិបាលខេត្ត​នីមួយៗ​ត្រូវ​ធ្វើជា​តំណាងឱ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ជាពិសេស​អភិបាលខេត្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។​

​សម្ដេច​ក្រឡាហោម​បន្តថា អភិបាលខេត្ត​ត្រូវ​ទទួល​ជួប​រដ្ឋមន្ត្រី ពីព្រោះ​រដ្ឋមន្ត្រី​ជា​តំណាង​រាជរដ្ឋាភិបាល​ទៅលើ​វិស័យ​ទាំងអស់​។ សម្ដេច​បន្ថែមថា នៅក្នុង​តួនាទី​ជា​តំណាង​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​នានា អភិបាលខេត្ត​ត្រូវមាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល ដេ​ី​ម្បី​ឱ្យ​ការងារ​ទាំងនោះ​ប្រកបដោយ​ភាពរលូន​។

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​រំលឹក​ដែរ​ថា អភិបាលខេត្ត​នីមួយៗ​មាន​សិទ្ធិ​គ្រប់គ្រង​កិច្ចការ​ទាំងអស់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ លេ​ី​ស​ពីនេះ​ទៅទៀត អភិបាលខេត្ត​ត្រូវមាន​គណនេយ្យភាព​រប​ស់​ប្រជាពលរដ្ឋ និង​មាន​គណនេយ្យភាព​ចំពោះ​រាជរដ្ឋាភិបាល​។​

​ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា មានការ​ផ្លាស់ប្ដូរ​ណាមួយ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជ្រើសរើស​មន្ដ្រី​ក្នុង​មូលដ្ឋាន​តែម្ដង ដើម្បី​ជាការ​លើកទឹកចិត្ត និង​បំបាត់​ភាព​ច្រណែន ឬ​ភាព​រញ៉ែរ​ញ៉ៃ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នៅតែ​ទទូច​មិន​ឲ្យ​បោះ​មន្ដ្រី​ថ្នាក់ជាតិ ចុះទៅ​ដណ្ដើម​កន្លែង​មន្ដ្រី​ថ្នាក់មូលដ្ឋាន កុំ​ឲ្យ​បោះ​ពីលើ ទុក​ឱកាស​ឲ្យ​ខាង​មូលដ្ឋាន​គេ​រៀបចំ​មន្ដ្រី​គេ លើក​នេះ​ខ្ញុំ​និយាយ​ឲ្យ​បាន​ច្បាស់​ជា​ចំហរ អំពី​ការមិន​យក​ថ្នាក់ជាតិ ទៅ​ដណ្ដើម​កន្លែង​របស់​មន្ដ្រី​នៅ​មូលដ្ឋាន​»​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កន្លងទៅ​សម្ដេច​សង្កេតឃើញថា មន្ដ្រី​មួយចំនួន​បានមក​សំងំ​ធ្វើការ​នៅ​ថ្នាក់ជាតិ ដើម្បី​បាន​បុណ្យ​ស័ក្ដិធំ រួច​ទៅ​ដណ្ដើម​តំណែង មន្ដ្រី​នៅ​ថ្នាក់មូលដ្ឋាន​។ សម្ដេច​ក៏បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង នៅ​ខេត្ដ​ស្វាយរៀង មានការ​ស្នើ​ដាក់​មន្ដ្រី​យោធា​ម្នាក់ ទៅធ្វើជា​អភិបាលរង​ខេត្ត ប៉ុន្ដែ​ត្រូវ​សម្ដេច​បដិសេធ​មិន​ចុះហត្ថលេខា​នោះទេ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ការសម្រេចចិត្ត​បែបនេះ នឹងធ្វើ​ឲ្យ​មន្ដ្រី​នៅ​ថ្នាក់ក្រោម​ជាតិ​សប្បាយចិត្ត និង​មាន​កម្លាំងចិត្ត​ដើម្បី​ធ្វើ​ការងារ​។​
​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា ការតែងតាំង​មន្ដ្រី​ណា​ម្នា​ក់នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវតែមាន​ការឯកភាព​គ្នា​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ដើម្បី​ដាក់​មក​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ប៉ុន្ដែ​ការស្នើ​តែងតាំង​នេះ ក៏​ត្រូវតែ​យោងទៅលើ​សំណូមពរ​ចាំបាច់​នៅ​មូលដ្ឋាន​។ សម្ដេច​តេ​ជោ​អះអាងថា ការដែល​ធ្វើបែបនេះ គឺ​ដើម្បី​រដ្ឋបាល​ដំណើរ​ការល្អ គ្មាន​ការបែកបាក់​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា ការដែល​ត្រូវតែ​ឯកភាពគ្នា​រវាង​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាលខេត្ត ដើម្បី​ធ្វើការ​តែងតាំង មន្ដ្រី​ណាមួយ គឺជា​ការលុបបំបាត់​ម​ន្ដ្រី​ឡេមឡឺម​តែងតែរ​ត់ទៅ​អែប​អ្នកនេះ​អ្នកនោះ ដែលមាន​សិទ្ធិ​ស្នើ​តែងតាំង​ដើម្បី​បាន​តំណែង​។ សម្តេច​តេ​ជោ បន្ថែមថា ពេលនេះ​មិនមែនជា​ពេល អន្តរាគមន៍​ដើម្បី​តួនាទី​នោះទេ គឺជា​ពេល​មើល​ប្រសិទ្ធភាព​ការងារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖ «​សូមឱ្យ​យកចិត្តទុកដាក់​រវាង​គណៈ​អភិបាល និង​ក្រុមប្រឹក្សា​។ ខ្ញុំ​បានទទួល​ព័ត៌មាន ខ្ញុំ​សូម​ប្រាប់​អភិបាលខេត្ត​ទាំងអស់ សម័យប្រជុំ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល គឺ​អភិបាលខេត្ត​/​រាជធានី មិន​ត្រឹម​អវត្តមាន បើ​អវត្តមាន​តែ​៣​ដង ខ្ញុំ​ដកចេញ​ពី​តំណែង ដាច់ខាត​ត្រូវតែ​ដក​ហើយ​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្គាប់​ឱ្យ​សម្តេច​ក្រឡាហោម តាមដាន​រឿងនេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​កំណត់ឱ្យ​យក​ថ្ងៃ​ព្រហស្បតិ៍ នៃ​សប្តាហ៍​ទី​៤ ក្នុង​ខែ​នីមួយ ដើម្បី​ប្រជុំ​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល គឺ​មុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ធ្វើឡើង​ថ្ងៃ​សុក្រ មួយថ្ងៃ​ផងដែរ ហើយ​សម្តេច​បាន​ជំរុញ​ឱ្យ អភិបាល​រាជធានី​-​ខេត្ត និង​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ធ្វើការ​ជាមួយគ្នា​ប្រកបដោយ​គណនីភាព​ផងដែរ​។ សម្តេច​បញ្ជាក់​៖ «​ខ្ញុំ​ហាម​ដាច់ខាត​អភិបាលខេត្ត​រាជធានី ត្រូវធ្វើ​គណនីភាព​ជាមួយ​ក្រុមប្រឹក្សា​»​។​

​សម្តេច​បាន​បន្តថា បើ​មិន​ដោះស្រាយ​បញ្ហា​នេះ នឹងមាន​បញ្ហា​បែកបាក់​។ បទបញ្ជា​របស់​សម្តេច​នេះ មិន​ខុសពី​ច្បាប់​ទេ​
​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រាប់ដ​ល់អ​ភិ​បាល​ខេត្ត ក្រុង​ទាំងអស់ មិនត្រូវ​មើលស្រាល​ក្រុមប្រឹក្សា​របស់ខ្លួន​នោះទេ​។ សម្តេច​ថ្លែងថា ប្រធាន​ក្រុមប្រឹក្សា​សម្តេច​ពិបាក​ដក ប៉ុន្តែ​បើ​អភិបាលខេត្ត​សម្តេច​ងាយស្រួល​ដក​ជាង​។ បើ​ចៅ​ហាយ​ស្រុក អភិបាល​ខ​
​ណ្ឌ ដក​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ​។​

​សម្តេច​បាន​លើកឡើងថា​៖ មន្ត្រី​លេ​ម​លើ​ម តែងតែរ​ត់ទៅ​កៀក​អ្នក​ដែលមាន​សិទ្ធិ​តែងតាំង​។ ដូច្នេះ​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាល​ត្រូវ​ធ្វើការ​ជាមួយគ្នា​លើ​ការតែងតាំង​មន្ត្រី​។ សម្តេច​បាន​លើកឡើងថា កន្លងទៅ​មានការ​ទៅ​អេប​អប​អភិបាលខេត្ត ដើម្បី​ទទួលបាន​តែងតាំង បាន​បង្កឱ្យមាន​ការបែកបាក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ព្រមាន​ផងដែរ​ដោយ​មិនឱ្យ​មានការ​តែងតាំង​មន្ត្រី​ថ្នាក់ជាតិ ទៅ​ដឹកនាំ​មន្ត្រី​មូលដ្ឋាន ដោយ​ទុក​ឱកាស​ឱ្យ​ខាង​មូលដ្ឋាន​រៀបចំ​មន្ត្រី​របស់គេ​។ សម្តេច​មិនឱ្យ​មន្ត្រី​ថ្នាក់ជាតិ​ទៅ​ដណ្តើម​តំណែង​នៅ​ថ្នាក់មូលដ្ឋាន​តទៅទៀត​ទេ​។ សម្តេច​បាន​លើក​ជា​ឧទាហរណ៍​ថា បើ​ចៅហ្វាយខេត្ត​ចាក​ចេញពី​តំណែង ត្រូវ​រើស​អភិបាលរង​ម្នាក់ ហើយ​ពេល​ខ្វះ​អភិបាលរង​ត្រូវតែ​យក​អភិបាលស្រុក​មកកាន់​តំណែង​ជំនួស​៕

អត្ថបទដែលជាប់ទាក់ទង